ព័ត៌មានជាតិ

តៃ​កុង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​(​រិទ្ធី​មន្នី​)​ក្រុងភ្នំពេញ​.​ខេត្ត​ព្រះសីហនុ​មាន​ចរិក​មនុស្ស​ព្រែ​មិន​មាន​ការទទូលខុ​ស​ត្រូវលើ​ការខូចខាត​ទ្រព្យសម្បត្តិ​ភ្ញៀវ​

​ខេត្ត​ព្រះសីហនុ​៖​មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារតែ​តុង​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​បាន​ដំឡើង​សម្លេង​យ៉ាង​តឹង​ស​សែ​រក​ឈ្លោះ​ជាមួយ​ភ្ញៀវ​ដែល​ជិះ​លើ​រថយន្ត​របស់​ខ្លូន​មកពីរ​ទីក្រុង​ភ្នំពេញ​មក​ក្រុង​ព្រះសីហនុ​ពាក់​ពន្ធ័​រឿង​ខូចខាតទ​ទឹក​អង្ករ​ពី​ប៉ាវ​។​តែ​កុង​រថយន្ត​ម្នាក់​នោះ​បាន​ប្រើ​សម្តី​បែប​មនុស្ស​ពាល​ធ្វើការ​កំរាម​ជនរងគ្រោះ​ជា​ម្ចាស់​អង្ករ​យ៉ាង​ខ្លាំងក្លា​ក្នុង​គោលបំណង​មិន​ទ​ទូល​ខុសត្រូវ​លើ​សំណង​នែ​ការខូចខាត​។​ទង្វើ​បែប​នេះ​បាន​ធ្វើឲ្យ​មហាជន​ទូទៅ​ជា​ច្រើន​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​ដែល​ឃើញ​ហេតុ​ការ​នេះ​ផ្ទាល់​ភ្នែក​បាន​និយាយ​រិះគន់​ដល់​ប្រធាន​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​នេះ​ថា​មិន​គូរ​មាន​មនុស្ស​ប្រភេទ​នេះ​មក​ធ្វើជា​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​នោះ​ឡើយ​ពីព្រោះ​ចរិក​ពាល​បែបនេះ​វា​អាច​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​គ្រប់ពេលវេលា​។​
​ ​.​ពាក់​ពន្ធ័​បញ្ហារ​ខាងលើ​នេះ​ត្រូវបាន​លោក សារ៉េត ជា​ជនរងគ្រោះ​(​ម្ចាស់​អង្ករ​)​បាន​និយាយ​រៀបរាប​ប្រាប់ឲ្យដឹង​លោក​និង​កូនស្រី​គាត់​ម្នាក់​បាន​ទិញ​សំបុត្រ​រថយន្ត​ពាក់​ផ្លាកលេខ​ភ្នំពេញ 3B 4048 (​ក្រុមហ៊ុន​រិទ្ធី​មុន្នី​) ខាងលើ​ជិះ​ពី​ក្រុងភ្នំពេញ​មក​ក្រុង​ព្រះសីហនុ​ដោយ​រូបលោក​បាន​ដឹង​អង្ករ​ចំនូ​ន​២​ប៉ាវ​ទំ​ម្ងន់​ជាង​១០០​គីឡូក្រាម​មក​ជាមួយ​ផងដែរ​។​លោក​សារ៉េត​បាន​ធ្វើ​ការបញ្ជាក់​ថា​នៅ​មុនពេល​ដែល​តែ​កុង​រថយន្ត​ខាងលើ​លើកដាក់​អង្ករ​របស់គាត់​ដាក់​នៅក្នុង​ខ្លុប​រថយន្ត​ផ្នែក​ខាងក្រោម​លោក​បាន​ធ្វើការ​សូរ​នាំ​យ៉ាងច្បាស់​ថា​តើ​ការ​ទុកដាក់​អង្ករ​របស់គាត់​បែប​នេះ​ធានាបាន​ទេ​បើសិនជា​មាន​ការ​ខូច​ខាត់​ហើយ​តែ​កុង​រថយន្ត​នោះ​បាន​ឆ្លើយ​យ៉ាងច្បាស់​ថា​បើ​មាន​បញ្ហារ​រូបគេ​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ​គ្រប់យ៉ាង​។​លុះ​ក្រោយ​មក​រថយន្ត​បើក​មកដល់​ខេត្ត​ព្រះសីហនុ​ដោយ​នៅ​តាម​ផ្លូវ​ធ្លាក់​បន្តិច​បន្តូច​ផង​នោះ​ក៍​ស្រាប់តែ​អង្ករ​ទាំង​២​ប៉ាវ​របស់​លោក​ត្រូវ​ទឹកភ្លៀង​សាច​ទទឹកជោគ​គ្មាន​សល់​អ្វី​នោះទេ​ពោល​គឺ​ទទឹក​ដូច​គេ​យក​ទៅ​ត្រាំ​ក្នុង​ទឹក​យ៉ាង​ដូច​ច្នេះ​ដែរ​ជា​ហេតុ​ធ្វើ​អង្ករ​ទាំង​២​ប៉ាវ​នោះ​ខូចខាត​ទាំងស្រុង​តែម្តង​។​លោក​សារ៉េត​ក្រោយពីរ​ដឹងថា​អង្ករ​របស់​គាត់​ត្រូវ​ភ្លៀង​ទទឹកជោគ​ខូចខាត​អស់​ហើយ​គាត់​ក៍​បាន​ទៅ​ធ្វើការ​សូរ​នាំ​ជាមួយនិង​អ្នកបើករថយន្ត​ខាងលើ​ដើម្បី​ឲ្យមាន​
​ការ​ទ​ទូល​ខុសត្រូវ​ដោយ​លោកតំ​រ៉ូវ​ឲ្យតែ​កុង​រថយន្ត​នោះ​ជូយ​សង​ការខូចខាត​ខ្លះៗ​គឺ​អង្ករ​២​ប៉ាវ​បើ​គិត​ជាតំ​ម្លែ​ជាង​៣០​ម៉ឺន​រៀល​ប៉ុន្តែ​ដោយសារ​លោក​គិត​ដល់​មនោ​សញ្ជេត​នា​ជាជនខ្មែរ​ដូច​គ្នា​គាត់​បាន​សុំឲ្យ​តែកុង​រថយន្ត​នោះសង​គាត់​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណុះក៍​ស្រាប់តែ​កុង​នោះ​និយាយស្តី​តប​មក​វិញ​បែប​មនុស្ស​ពាល​ថា​រូបគេ​មិន​សង​នោះ​ទេ​ពី​ព្រោះនេះ​ជា​រឿង​ខូចខាត​ដោយ​ចែដន្យ​ទទឹកដោយ​ទឹកភ្លៀង​ដូចនេះ​រូបគេ​មិន​សង់​នោះទេ​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទុះ​ជម្លោះ​យ៉ាង​ក្តៅគគុក​កើតឡើង​បង្ករ​ភាព​ភ្លាក់​ផ្អើល​មនុស្សម្នា​ស្ទើរ​ទូ​ទាំង​ក្រុង​នាំគ្នា​មក​ចោមរោម​មើល​។​លុះ​ក្រោយមក​ដោយសារ​មក​មាន​មនុស្ស​ឈរ​មើល​ច្រើនពេក​តៃកុង​រថយន្ត​ចរិក​ពាលនោះ​បាន​សុខចិត្តយ​ល់​ព្រម​សង​ជនរងគ្រោះ​ចំនូ​ន​៦​ម៉ឺន​រៀល​ព្រមទាំង​និយាយ​គំរាម​ជនរងគ្រោះ​ថា​ចំនូ​ន​៦​ម៉ឺន​រៀល​នេះ​បើ​មិន​យក​ចង់​ទៅ​ប្តឹង​ណា​ក៏​ប្តឹង​ទៅ​រូបគេ​មិន​ខ្លាច​នោះឡើយ​។​ជនរងគ្រោះ​ដោយ​មើលឃើញ​ចរិក​ពាលតែ​រថយន្ត​បែបនេះ​លោកក៍​ឈប់​និយាយ​ហើយ​ក៍​បាន​ឡើង​ជិះ​ម៉ូតូ​តុៗ​ទៅ​ផ្ទះ​ទាំង​ហូ​ស​ចិត្ត​។​
​ ​.​ក្រុម​អ្នករត់ម៉ូតូឌុប​ដែល​ប្រចាំការ​ចាំ​ដឹក​ភ្ញៀវ​នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​វិថី​ឯករាជ្យ​សិ្ថត​នៅក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​បាន​និយាយ​ប្រាប់​ឲ្យដឹង​ថា​រឿង​បែបនេះ​មិន​ទើប​កើត​ឡើង​ជា​លើក​ទី​មួយ​នោះ​ទេ​គឺ​កើតឡើង​ច្រើន​លើក​មក​ហើយ​ដោយ​កន្ល​ង​មក​មាន​ភ្ញៀវ​ខ្លះ​បាត់​កាបូប​លុយ​.​ខ្លះ​បាត់​ឥ​វ៉ាន​ឬ​បាក់បែក​ខូចខាត​សម្ភារៈ​ផ្សេងៗ​មិន​ត្រូវ​បាន​តែ​កុង​រថយន្ត​របស់​ក្រុមហ៊ុន​មួយ​នេះ​ទ​ទូល​ខុស​ត្រូវ​សង​អ្វី​នោះឡើយ​។​អ្វី​ដែល​បាន​លោក​ឡើង​ខាងលើ​នេះ​គឺជា​សារ​មួយ​ក្នុង​ការ​រំលិក​ទៅ​ដល់​បងប្អូន​ប្រជាព​ល​រដ្ឋទូទៅ​ក៍​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរៈជាតិ​ដែល​មាន​បំណង់​ធ្វើដំណើរ​តាម​រថយន្ត​ក្រុមហ៊ុន​មួយ​នេះ​មេត្តា​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ផង​ជៀសវាង​មានការ​ស្តាយក្រោយ​នៅពេល​មាន​បាត់បង់​របស់ទ្រព្យ​មិន​មាន​អ្នក​ទ​ទូល​ខុស​ត្រូវ​ឡើយ​។​ហើយ​សំរាប់​ប្រធាន​ក្រុមហ៊ុន​រថយន្តក្រុង​ខាងលើ​នេះ​ក៍​គូរ​មាន​ការចាប់​អា​រម្ម​ខ្លះ​ដែរ​ហើយ​ពី​ព្រោះ​ទង្វើ​បែបនេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​សំរាប់​ភ្ញៀវ​ដែល​គេ​សម្រេចចិត្ត​ជិះ​រថយន្ត​របស់​យើង​៕

2014-11-05_085247

មតិយោបល់