ព័ត៌មានជាតិ

មនុស្ស​៣​នាក់​ពុល​ក្តាមប្រៃ​ដឹក​ចូល​ពេទ្យ​ឯ​ជន​ដើម្បី​សង្គ្រោះ​

កំពង់ឆ្នាំង​៖​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​៣​នាក់​បាន​ពុល​ក្តាមប្រៃ​ដែល​គេ​ហូប​ជាមួយ​បាយកក​ពេល​ព្រឹក​ដោយ​បាន​ក្អួតចង្អោរ​យ៉ាងខ្លាំង និង​ត្រូវបាន​បងប្អូន​អ្នកជិតខាង​ដឹក​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​ផ្ទះ​ពេទ្យ​ឯកជន​។ ករណី​ពុល​ក្តាមប្រៃ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា​ឆ្នាំ​២០១៤​ស្ថិតក្នុង​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ . .​ ​សាច់ញាតិ​ជនរងគ្រោះ​បាន​និយាយ​អោយដឹងថា​៖​អ្នកពុល​ក្តាមប្រៃ​នោះ​មាន ១.​ឈ្មោះ យាយ​ធន អាយុ​៦០​ឆ្នាំ ២.​ឈ្មោះ ស៊ុន ង៉ោ អាយុ​២០​ឆ្នាំ និង​៣.​ក្មេង​តូច​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ ពួក​គាត់​រស់នៅ​ក្នុងភូមិ​សង្កាត់​ខាង​លើ​។​មុបពេល​កើតហេតុ ពួកគាត់​បាន​ហូប​ក្តាមប្រៃ​នេះ​ដោយ​អ្នកជិតខាង​បានអោយ ពេល​នាំគ្នា​យក​មក​ហូប​ជាមួយ​បាយកក​ពេលព្រឹក ក្រោយ​ពី​ហូប​បាន​ជាង​២​ម៉ោង​ស្រាប់តែ​មាន​ការ​វិលមុខ​និង​ក្អួតចង្អោរ​យ៉ាងខ្លាំង ហើយ​អ្នកជិតខាង​ក៏​បាន​ជួយ​ដឹក​ជនរងគ្រោះ​ទាំង​៣​នាក់​យកមក​សង្គ្រោះ​បន្ទាន់​នៅ​ផ្ទះ​ពេទ្យ​ឯកជន​។ .​ ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​និយាយ​អោយដឹងថា​៖​កន្លងមក​ក៏​មាន​ការពុល​ក្តាមប្រៃ​របៀប​នេះ​ដែរ​ដែល​គេ​បាន​សន្និដ្ឋានថា ក្តាម​ទាំងន៉​បាន​កាត់ស្រូវ​ប្រជាពលរដ្ឋ​ហើយ​ពួកគាត់​បាន​នាំគ្នា​ប​បាញ់​ថ្នាំពុល​សម្លាប់​ក្តាម ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រើស​ក្តាម​យកមក​ធ្វើ​ក្តាមប្រៃ ហើយ​ពេល​យកមក​ហូប​ក៏​មាន​ការពុល​ក្អួតចង្អោ​វិលមុខ​ដូច្នេះ​ទៅ នឹង​បើ​គ្មាន​ការសង្គ្រោះ​ទាន់ពេលវេលា​ទេ​នោះ​ក៏​អាច​អោយ​ជនរងគ្រោះ​ស្លាប់​បានដែរ​៕
2014-11-08_083640

មតិយោបល់