ព័ត៌មានជាតិ

ប្រទីប​ស្រុក​គេ បណ្តែត​ក្នុង​ទឹក​ឯ​នៅ​ប្រទីប​ក្នុង​ខេត្ត​បន្ទាយមានជ័យ បណ្តែត​លើគោក ដើម្បី​សោ​ភណ័​ភា​ពក្រុង​

បន្ទាយមានជ័យ​៖ប្រជាពលរដ្ឋ​រាប់​ម៉ឺន​អ្នក នៅក្នុង​ខេត្ត​បន្ទាយមានជ័យ នាំ​គ្នា​រិះគន់​ទៅ​លើ​គណះកម្មការ​រៀបចំ​
​បុណ្យ​ជាតិ​ថ្នាក់​ខេត្ត ដែល​បាន​រៀបចំ​យក​ប្រទីប​តាម​អង្គភាព​នានា មក​ដាក់​តាម​ដងផ្លូវ​ខុសពី​​បណ្តា​ខេត្ត​និងរាជធានី ដែល​គេ​យក​ប្រទីប​ទៅ​បណ្តែត​នៅក្នុង​ទឹក ដើម្បី​អបអរសាទរ​ព្រះរាជ​ពី​ធី​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ តាម​ទំនៀមទម្លាប់​ដែល​ខ្មែរ​យើង​មាន​តាំងពី​បុរាណ​មក​ម្លេះ​បែរជា​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ គេ​យក​ប្រទីប​បណ្តែត​លើគោក​ទៅវិញ​។​
​សូម​បញ្ជាក់​ដែលថា ជា​រៀងរាល់ឆ្នាំ​កន្លងទៅ បុណ្យ​ព្រះរាជ​ពិធី​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​កន្ល​ង​ទៅ គឺ​គេ​ធ្វើ​ពី​ធី​អុំទូក​នៅក្នុង​ដងស្ទឹង​ទឹកថ្លា ត្រង់​ចំណុច​ខាងត្បូង​សកល​វិទ្យាល័យ​មានជ័យ ក្រុង​សិរី​សោ​ភណ័ ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង ឯ​​ប្រទីប​របស់​មន្ទីរ​នា​នា ត្រូវបាន​គេ​យកទៅ​ដាក់​បណ្តែត​ក្នុង​ដងស្ទឹង​ព្រះ​ព​ន្លា ដែល​មាន​រយះពេល​៣​ថ្ងៃ ដូច​ការ​ប្រារព្ធ​ពី​ធី​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ។​
​មាន​មហាជន​ជាច្រើន​បាន​លើកឡើង​ថា កាលពី​ឆ្នាំ​២០០៧​រហូតមកដល់​ឆ្នាំ​២០១០ កាលណោះ​លោក អ៊ុង អឿន អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ប្រារព្ធ​ពី​ធី​បុណ្យអុំទូក​​គគ្រើកគគ្រេង ទាំង​យប់​ទាំង​ថ្ងៃ ធ្វើអោយ​មហាជន​ទូទាំង​ខេត្ត​មាន​ភាព​អបអរសាទរ​ក្នុង​ការរៀបចំ​ដឹកនាំ​អោយ​មាន​ព្រះរាជ​ពិធី​ខាងលើ​នោះ ប្រកបដោយ​ជោគជ័យ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ក្រោយ​ពេល​លោក​អ៊ុង អឿន​បាន​ផ្លាស់ប្តូរ​ភារកិច្ច ត្រូវបាន​លោក គោ ស៊ុំ​សារឿ​ត មក​ទទួល​ដំណែង​បន្ត​រហូត​ដល់​សព្វថ្ងៃ ធ្វើអោយ​មាន​ការប្រែប្រួល​គ្រប់​ទីកន្លែង ស្ទើរ​មើល​មិន​យល់​រាល់ថ្ងៃ ជាពិសេស​ការបង្កើត​គណះកម្មការ​រៀបចំ​បុណ្យអុំទូក​ថ្នាក់​ខេត្ត បែរ​ជា​គេ​ធ្វើ​ប្លែក​
​ពី​ទំនៀមទម្លាប់​បុរាណកាល ទាក់ទិន​និង​ការ​ប្រារព្ធ​ពី​ធី​អុំទូក បណ្តែតប្រទីប​នេះ​តែម្តង ពលរដ្ឋ​ដដែល​បាន​បន្តទៀតថា គួរតែ​អាជ្ញាធរ យក​ប្រទីប​មក​បណ្តែត​ក្នុង​ដងស្ទឹង​ដូច​ឆ្នាំ​មុនៗ ទើប​វា​​ត្រឹមត្រូវ មិន​ត្រូវ​អោយ​ព្រះរាជ​ពិធិ​ខាងលើនោះ ស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ​នោះទេ ហើយក៏​​មិន​ត្រូវ​យក​ប្រទីប​មក​បង្អួត​ភ្ញៀវ​តាម​ដងផ្លូវ​នោះឡើយ ពលរដ្ឋ​បាន​បន្តទៀតថា ពួកគាត់​ហួស​​ចិត្ត​នឹក​ស្មាន​មិន​ដល់​ថា គណះកម្មការ​រៀបចំ​បុណ្យ​ជាតិ​របស់​ខេត្ត​បន្ទាយមានជ័យ រើស​យក​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០​ធ្វើ​ជា​ព្រះរាជ​ពិធី​អុំទូក ក្រោយ​បុណ្យជាតិ​ទៅវិញ ដែល​នៅ​រាជធានី​ភ្នំពេញ​​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទស​កម្ពុជា ត្រូវបាន​បញ្ចប់​នៅ​កម្មវិធី​អុំទូក​របស់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​៧ ខែ​វិច្ចិកា ឆ្នាំ​២០១៤ តែម្តង ក្នុងនោះដែរ មហាជន​ជាច្រើន​បាន​សំណូមពរ​ដល់​ថ្នាក់លើ​មេត្តាជួយ​កំណែ​លើ​ប្រពន្ធ័​ដឹកនាំ នៃ​ខេត្ត​បន្ទាយមានជ័យ​ផង បើ​ពុំនោះ​ទេ​ពិធីបុណ្យ​ជាតិ​ផ្សេងៗ ត្រូវបាន​គេ​ប្រែ​ក្រឡាស់​ខុស​ផ្ទុយ​ពី​ទំនៀមទម្លាប់​របស់​ខ្មែរ​ដែល​មាន​តាំងពី​បុរាណ​មក​ម្លេះ ។​

​លោក គោ ស៊ុំ​សារឿ​ត បានប្រកាស​ផ្សពផ្សា​យ ជូន​បងប្អូន​ជនរួមជាតិ កាលពី​ព្រលប់​ថ្ងៃទី​៦ ខែ​វិច្ចិកា ឆ្នាំ​២០១៤ នៅក្នុង​វេតិកា​រ​ខេត្តបន្ទាយមានជ័យ​តែម្តង ខ​ណះ​ដែល​លោក​អ​ញ្ញើញ​ចូលរួម​ជា​គណះអធិបតី​ក្នុង​ពិធី​អកអំបុក សំពះ​ព្រះ​ខែ ចំ​ថ្ងៃ​ពេញ​បរ​មី ដែល​លោក​បាន​បញ្ជាក់ថា ពិតមែន​ហើយ ប្រទីប​គេ​ត្រូវ​យកទៅ​ដាក់​បណ្តែត​លើទឹក ឯ​ប្រទីប​ក្នុង​ខេត្ត​បន្ទាយមានជ័យ​យើង​គឺ​ត្រូវបាន​គេ​យកមក​ដាក់​ដង្ហែរ​គ្នា​បណ្តែត​លើគោក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំ​កណ្តាល​ក្រុង​តែម្តង លោក គោ ស៊ុំ​សារឿ​ត បាន​បន្តទៀតថា កា​ដាក់​ប្រទីប​លើគោក​បែបនេះ​គឺ​ដើម្បី​លំអរ​សោ​ភណ័​ភាព​ទីក្រុង និង​ធ្វើអោយ​មាន​ការចាប់​អារម្ភណ៏​ដល់​ភ្ញៀវ​ដែល​កំពុង​ធ្វើដំណើ​រ​តាម​ដងផ្លូវ​វ​ជាតិ​ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត អោយ​មាន​ការចាប់​អា​រ​ម្មណ៏មក​លើប្រទីប​ដែល​បាន​រៀបចំ​រួច​ហើយ​នោះ លោក​បាន​បន្តទៀតថា ថ្វីបើ​វា​
​ការរៀបចំ​នេះ​វា​ខុស​ពី​ទំនៀមទម្លាប់​ពី​បុរាណ​មែន តែ​វា​បាន​សោ​ភណ័​ដ៏​ស្រស់បំព្រ​ងយោង​​វា​ក៏​ល្អ​ម្យ៉ាងដែរ​៕
2014-11-08_082944

មតិយោបល់