ព័ត៌មានជាតិ

ចាប់​បាន​ចោរ​២​នាក់​ជា​បក្ខពួក​ក្រុមចោ​រ​លួច​និង​ប្លន់​ម៉ូតូ​២​ករណី​នៅ​ក្រុង​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖​ជនល្មើស​ជា​បក្ខពួក​ក្រុមចោរ​លួច​និង​ប្លន់​ម៉ូតូ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ព្រហ្ម ទណ្ឌ​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បង្ក្រាប​បាន​ខណៈ​ពួកគេ​កំពុងស្នាក់នៅ​ផ្ទះសំណាក់​មួ​យ​កន្លែង​។​ប្រតិ​ប​ត្ត​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៦​និង ៤៥​នាទី​យប់​ថ្ងៃទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅផ្ទះ​ជួល​មួយកន្លែង​ស្ថិតក្នុថ​ភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​

​លោក​ប៉ុល​វុទ្ធី​ស្នងការរង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ព្រហ្ម​ទ​ន​ណ្ឌ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងប្រាប់​អោយដឹង​ថា​៖​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​១​ឈ្មោះ​អ៊ី​សំណាង​អាយុ​៣៧​ឆ្នាំ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​បាត់ ដំបង​អស់​រយៈពេល​៥​ឆ្នាំ​ពី​បទ​កាច់​ក​យក​ម៉ូតូ​ហើយ​ទើតែ​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​១​ឆ្នាំ ប៉ុណ្ណោះ ២.​ឈ្មោះ​សួន​ប៊ុន​នី​អាយុ​២៧​ឆ្នាំ​រស់នៅ​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ខែ​នៅ​ខេត្ត​បាត់ដំបង​ដូចគ្នា​និង​ទើបតែ​ចេញពី​ពន្ធនាគារ​នាពេល​ថ្មីៗ​នេះ​។​
​សូមបញ្ជាក់​ថា​នៅក្នុង​រយៈពេល​២​ថ្ងៃនេះ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង​ត្រូវបាន​ចោរ ប្លន់ និង​លួច​យក​ជា​បន្តរ​បន្ទាប់​គឺ​នៅវេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​០៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅ​ជិត​ផ្ទះសំណាក់​សាន់ដេ​២​ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង​ក្រុមចោរ​៣ នាក់​បាន​កាប់​ម្ចាស់​ម៉ូតូ​១​ដាវ​ចំ​ខ្នង​ហើយ​ប្លន់​យក​ម៉ូតូ​ស្កុប​ពី​ពណ៌​ក្រហម​មួយ​គ្រឿង​ម៉ូតូ​ជិះ​គេច​បាត់​។​ដោយឡែក​ករណី​ទី​២​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅ​ជិត​ធនាគារ​ខេត្ត​ស្ថិតក្នុង​ភូមិ​ប្អេ​រ​សង្កាត់​ប្អេ​រ គឺ​ចោរ​ម្នាក់​បាន​លួច​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ដែល​ម្ចាស់​កំពុង​អង្គុយ​ហូប​នំ​គ្រួ​ក​ភ្លេច​សោរ​នៅជាប់​ម៉ូតូ​នៅ​ចំណុច​ខាងលើ​ហើយ​ជនល្មើស​បាន​ជិះ​គេចខ្លួន​បាត់​ដូចគ្នា​។​

​ក្រោយពី​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​និង​កំណត់​មុខសញ្ញា​បានច្បាស់លាស់​សមត្ថកិច្ច នគរបាល​បាន​ឈានទៅ​ចាប់​បក្ខពួក​ក្រុមចោរប្លន់​និង​លួច​នេះ​នៅ​ចំណុច​ខាងលើ​តែម្តង​។​វត្ថុតាង ជាប់​នៅ​នឹង​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​រួម​មាន​ដែក​អក្ស​តេ​ចំនួន​១ ទឹក​ថ្នាំញៀន​១ កន្ត្រៃ​១ ថ្នាំញៀន​ម៉ា​ទឹកកក​១​បំពង់​តូច និង​ទូរស័ព្ទ​លើ​តុ​១​គ្រឿង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ខែ​វិច្ឆិកា​នេះ​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធិ​បញ្ជូនទៅ​តុលាការខេត្ត​។​

​មន្ត្រីនគរបាល​ម្នាក់​បាន​ថ្លែង​ត្អូញត្អែរ​អោយដឹងថា​៖​កន្លង​មក​សមត្ថកិច្ច​តែងតែ​ខិតខំ ស្រាវ ជ្រាវ​ចាប់បាន​នូវ​មុខសញ្ញា​ជា​បន្តបន្ទាប់​តែ​អ្វី​ដែល​ពួកគាត់​មិន​អស់​ចិត្ត​នោះ​គឺ​ខាង ស្ថាប័ន​តុលា ការ​តែងតែ​ធ្វើការ​ដោះលែង​ជនល្មើស​ទាំង​នោះ​មក​វិញ បង្ក​ការរំខាន​ដល់​សន្តិសុខ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​។​មន្ត្រីនគរបាល​រូបនោះ​បាន​សំណូមពរ​ដល់​ស្ថាប័ន​តុលាការ​ខេត្ត​កំពង់ឆ្នាំង​មេត្តា ដាក់​ទោសទណ្ឌ​ដល់​ជនល្មើស​ទាំង​នោះ​ទៅតាម​ច្បាប់​បញ្ញត្តិ​អោយបាន​ម៉ឺងម៉ាត់​ផង​ជៀសវាង​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​នគរបាល​ខំ​ចាប់​តែ​តុលាការ​ខំ​លែង​ឯ​អ្នក​ទឹកភិ​នែក​គឺ​រាស្ត្រ​៕
2014-11-08_083914

មតិយោបល់