ព័ត៌មានជាតិ

នារីខារ៉ាអូខេ និងបុរសម្នាក់ ត្រូវកម្លាំងល្បាតឃាត់ខ្លួន ករណីជួញដូរនូវសារធាតុញៀន

ភ្នំពេញ: នៅយប់ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ កម្លាំងអធិការដ្ឋាននគបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលចាក់អង្រែលើ បានល្បាតត្រួតពិនិត្យ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ លុះមកដល់ចំណុចមុខសំណង់ មិនរៀបរយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

ជនសង្ស័យ៖ ១-ឈ្មោះ សុខ វារីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ២-ឈ្មោះ លី កញ្ញា ភេទស្រី អាយុ២៨ឆ្នាំ ហៅទូច មុខរបរធ្វើកានៅខារ៉ាអូខេ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

វត្ថុតាងដកហូតមាន៖-ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចាប់ថង់តូច ។

បច្ចុប្បនជនសង្ស័យទាំង០២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់