លំហូរនៃកំអែភ្នំភ្លើង Puna បានវាយប្រហារលើផ្ទះអ្នកភូមិ ជាលើកដំបូង នៅភូមិ Pahoa នៅលើកោះដែលធំជាងគេ នៅហាវ៉ៃ កាលពីថ្ងៃចន្ទ ។ កំអែភ្នំភ្លើងនេះ បានរីករាលដាល និងលេបត្របាក់ផ្ទះអ្នកភូមិ ឲ្យដួលរំលំសល់ផេះផង់ ។ បាតុភូតនេះដែរវាបានបានចាប់ផ្តើមកើតឡើង តាំងពីខែ មិថុនា រហូតដល់ថ្ងៃទី ២៦ ខែ តុលាកន្លងទៅ ដោយធ្វើឲ្យភូមិ Pahoa ក្លាយជាតំបន់កាន់កាប់របស់កំអែភ្នំភ្លើងខាងលើ ហើយមកដល់ថ្ងៃទី ១១ ខែ វិច្ឆិកា នេះ កំអែភ្នំភ្លើងនេះ បានលេបត្របាក់ផ្ទះអ្នកស្រុក ជាច្រើនខ្នង៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់