ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានអ្នកលក់បបរម្នាក់ បានប្រទះឃើញស្ត្រីអ្នកលក់ខោអាវនៅផ្សារដេប៉ូម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងតូបលក់ខោអាវ ដោយមិនដឹងថាការស្លាប់នេះជាករណីអត្តឃាតខ្លួនឯងពិតមែន ឬជាករណីឃាតកម្មនៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងតែធ្វើកោលស្យវិច័យទៅលើសាកសព ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង១០នាទី ថ្ងៃត្រង់ទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្សារដេប៉ូជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពស្ត្រីខាងលើនេះមានឈ្មោះ ស្វាយ សុខផល អាយុជាង៦០ឆ្នាំ ជាអ្នកលក់ខោអាវនៅក្នុងផ្សារខាងលើស្នាក់នៅផ្ទះក្នុងសង្កាត់ផ្សារដេប៉ូ១ មានស្រុកកំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ ដោយមានចៅ៣នាក់ក្នុងបន្ទុក និងមានកូនចំនួន២នាក់។
មុនពេលកើតហេតុមានអ្នកលក់បបរម្នាក់ដែលតែងតែមកសួរគាត់ដូចរាល់ដង បានប្រទះឃើញស្រ្តីខាងលើចង.កស្លាប់ក្នុងតូបលក់ខោអាវរបស់គាត់ទើបរាយការណ៍ទៅសន្តិសុខផ្សារ ដើម្បីទាក់ទងហៅសមត្ថកិច្ចចុះមកធ្វើការពិនិត្យនិងធ្វើកោល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់