ខេត្តស្វាយរៀងៈមានព្រះសង្ឃនិងប្រជាពុទ្ធបរិសទ័ចំណុះជើងវត្តជ័យមុនីជាង៣០០អង្គបាននាំគ្នាជិះរថយន្តនិងម៉ូតូ ដង្ហែរក្បួនមកដាក់ញ្ញាត្តិនៅមន្ទីរធម្មការខេត្តស្វាយរៀងដើម្បីតវ៉ាសុំបទអន្តរាគមន៍រកយុត្តិធម៌ដោយបានចោទប្រកាន់ថាលោកប្រធានមន្ទីរធម្មការស្រុករំដួលដឹកនាំកម្លាំងនគរបាលប្រមាណ៣០នាក់ប្រដាប់ដោយអាវុធគ្រប់ដៃទៅគម្រាមនិងចាប់ទម្លាក់តំណែងព្រះតេជគុណអ៊ិន ពុទ្ធី ពីព្រះគ្រូចៅអធិការវត្តជ័យមុនីដោយគ្មានមូលហេតុនិងធ្វើតាមនីតិវិធីព្រះវិន័យសង្ឃហើយពុំបានអនុវត្តន៍តាមថេរៈសភាសង្ឃនិងប្រកាសឲ្យប្រជាពុទ្ធបរិសទ័បានចូលរួម។ ករណីតវានេះបានធ្វើឡើងកាលពីរវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១១វិច្ឆិកា២០១៤នៅមុខមន្ទីរធម្មការខេត្តស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។ បន្ទាប់ពីព្រះសង្ឃនិងប្រជាពុទ្ធបរិសទ័និយាយនិងថេរៈដិការតាមឧឃោសនៈសព្វ១០នាទីមកលោក ចាន់ សុគាត ប្រធានមន្ទីរធម្មការខេត្តក៏បានចេញមកទទួលញ្ញាត្តិពីរព្រះសង្ឃនិងសំណូមពរឲ្យប្រជាពុទ្ធបរិស័ទស្ងប់អារម្មណ៍និងត្រឡប់ទៅផ្ទះវិញរង់
ចាំលោករាយការណ៍ព្រះមេគណខេត្តប្រជុំថេរៈសភាសង្ឃខេត្តដោះស្រាយ។ ទាក់ទិនករណីធ្វើអធិករនៅវត្តជ័យមុនីនេះព្រះតេជគុណអ៊ិន ពុទ្ធីអតីតៈព្រះចៅអធិការវត្តជ័យមុនីបានមានថេរដិកាថា វត្តជ័យមុនីស្ថិតនៅឃុំម៉ឹនជយ័ស្រុករំដួលហើយព្រះអង្គត្រូវបានព្រះសង្ឈមុនីជេតឌិនព្រះមេគណខេត្តនិងជាប្រធានថេរសភាសង្ឃខេត្តបានតែងតាំងជាព្រះចៅអធិការវត្តជ័យមុនីនៅក្នុងឆ្នាំ២០១២ពេលនោះព្រះតេជគុណកំពុងសិក្សាបរិញ្ញាបត្រ័
ដោយអនុញ្ញាត្តិឲ្យទៅរៀនបាន។ ហើយទោះបីជាប់រៀនក៏ដោយព្រះតេជគុណបានបំពេញតួនាទីជាចៅអធិការជាធម្មតានិងបិណ្ឌបាទបច្ច័យពីពុទ្ធបរិស័ទ កសាងវត្តទៀតផង។លុះដល់ថ្ងៃទី៣សីហា២០១៤វេលាម៉ោងប្រមាណ៩និង០០ព្រឹកស្រាប់តែលោកប្រធានធម្មការ ស្រុករំដួលដឹកនាំកម្លាំងនគបាលប្រមាណ៣០នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ឡើងទៅលើឧប្បដ្ឋានសាលាទាំងឯកសណ្ឋានពាក់មួកពាក់ស្បែកជើងជាន់បាលង្គ័ព្រះរំលោភច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសាសនាជាសាសនារបស់រដ្ឋ និងបានគម្រាមកំហែងដកមុខតំណែងចៅអធិការពីព្រះតេជគុណអ៊ិន ពុទ្ធី ខុសនីតិវិធីវិន័យសង្ឃ។
ហើយបានប្រកាសតែងតាំងចៅអធិការ ថ្មីព្រះនាមគឹម ហ៊ឹងមកពីកម្ពុជាក្រោមដែលទើបតែបួសមិនទាន់បានមួយឆ្នាំផងតើ អាចដឹកនាំធ្វើពិធីព្រះពុទ្ធសាសនាបែបណាបើមិនទាន់ចេះធម៌វិនយ័ហើយថែមទាំងបានយកប្រពន្ធកូន៣នាក់មករស់នៅក្នុងវត្តទៀត។ ព្រះសង្ឃក្នុងវត្តជ័យមុនីបានមានសង្ឃដិកាព្រមាននៅមុខមន្ទីរធម្មការខេត្តថាបើពុំមានការដោះស្រាយរកយុត្តិធម៌ឲ្យព្រះតេជគុណអ៊ិន ពុទ្ធីទេនោះព្រះសង្ឃនិងបន្តតវារហូត។ ទាក់ទិនករណីនេះដែរលោក ចាន់ សុគាត ប្រធានមន្ទីរធម្មការខេត្តបានមានប្រសាសន៍ថា ការដកហូតតំណែងព្រះតេជគុណអ៊ិន ពុទ្ធីពី ចៅអធិការវត្តជយ័មុនីនេះគឺយោងតាមរបាយការណ៍ព្រះអនុគណស្រុកនិងការិយាលយ័ធម្មការស្រុករំដួលបានប្រព្រឹត្តផ្ទុយនិ ងច្បាប់វិនយ័សង្ឃមានបួនចំណុច។ ១ ដើរចោលការងារវត្តរាប់ឆ្នាំមិនបានផ្ទេរសិទ្ធ។ ២ផ្អាកការងារវត្តឃាត់អាចារ្យគណៈកម្មការមិនឲ្យអនុវត្តការងារមានការសាងសង់។ ៣ បង្កើតផែនការជំទាស់កិច្ចការរដ្ឋមានជីកប្រឡាយទឹកជាដើម។ ៤ខ្វះការទំនាក់ទំនងជាមួយមន្ត្រីសង្ឃស្រុក ម្យ៉ាងទៀតចំពោះអង្គអ៊ិន ពុទ្ធីគ្រាន់តែជាចៅអធិការស្តីទីប៉ុណ្ណោះ។ ហើយចំពោះព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទធ្វើអធិករណ៍
នេះគឺរង់ចាំព្រះមេគណខេត្តកោះហៅសភាសង្ឃមកដោះស្រាយដើម្បីឲ្យអង្គអ៊ិន ពុទ្ធីស្ងប់ព្រះទ័យ៕
មតិយោបល់