នៅថ្ងៃ Singles’ Day ម្សិលមិញនេះ ក្រុមហ៊ុន Alibaba រកបានប្រាក់ចំណូលជាង ៩ពាន់លានដុល្លារអាមេរិកពីការលក់ទំនិញ។
Singles’ Day ជាថ្ងៃមួយដែលធ្វើឡើងនៅថ្ងៃទី១១ខែ១១ នៅក្នុងប្រទេសចិន វាមានលក្ខណៈស្រដៀងគ្នាទៅនឹងថ្ងៃ Cyber Monday និង Black Friday នៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់ Alibaba បាននិយាយថា ការលក់នៅថ្ងៃ Singles’ Day សម្រាប់ឆ្នាំនេះ ទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ ប៉ុន្តែមិនល្អណាស់ណានោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Alibaba ទើបតែលក់ IPO កាលពីប៉ុន្មានខែ ដោយទទួលបានប្រាក់ ២៥ពាន់លានដុល្លារអាមេរិក ហើយលោក Jack Ma ស្ថាបនិក និងជានាយកប្រតិបត្តិ Alibaba ចង់ វាយលុយទីផ្សារហូលីហ្វូដ ដោយចង់ទិញភាគហ៊ុន ឬសុំសិទ្ធិចែកចាយភាពយន្ត៕
មតិយោបល់