ភ្នំពេញ៖ បទចម្រៀងមួយបទ ក្រោមចំណងជើងថា Baby I’m Sorry ជាបទស្នាដៃកូនខ្មែរ និពន្ធ និងច្រៀងដោយ លោក សារុន កល្យាណ ហៅ ជេមី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ ។ បទនេះដែរ បើសិនជាស្តាប់ម្តងហើយ គឺចង់ស្តាប់ម្តងទៀត ដោយមិនជិនណាយឡើយ ហើយក៏មិនអាចមានឈ្មោះថាជា បទចម្រៀងស្លាប់មុនម្ចាស់ ដូចបទកូពីគេនាពេលបច្ចុប្បន្ននេះ ។ បទ Baby I’m Sorry ដែលបង្ហោះតាំងពីថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៤ នេះមានអ្នកទស្សនាជាង ២ សែននាក់ ដែលអាចនិយាយថាជា បទចម្រៀងខ្មែរ ដំបូង ទទួលបានការគាំទ្រយ៉ាងច្រើន ក្នុងលក្ខណ្ឌ ប្រពន្ធផ្សព្វផ្សាយខ្មែរ ហាក់នៅមានកម្រិតនោះ ។
មនុស្សជាច្រើន ស្គាល់បទ Baby I’m Sorry របស់លោក សារុន កល្យាណ ហៅ ជេមី តែមិនបានស្គាល់ពីប្រវត្តិរូបលោកយ៉ាងណានោះទេ តែបើសិនជាងាកទៅកាន់អតីតកាលវិញ លោកអ្នកប្រាកជជាដឹងថា លោក សារុន កល្យាណ ជានរណា ? លោក សារុន កល្យាណ គឺជាតំណក់ឈាម របស់តារាចម្រៀងជំនាន់ដើមដ៏ល្បីល្បាញ និងជាម្ចាស់បទ “បើជាគូ” លោក វ័រ សារុន ។
លោក វ័រ សារុន ជាអ្នកចម្រៀងជើងចាស់ដែលល្បីល្បាញតាមរយៈបទ ម៉ាក់ស៊ី បទ ញៀនបារី និងបទ បើជាគូ។ សព្វថ្ងៃលោកនៅមានជីវិតនៅឡើយ ហើយកំពុងចំណាយពេលចុងក្រោយនៅជាមួយធម្មជាតិនៅចំការរបស់គាត់នៅតំបន់ភ្នំគីរីរម្យ។ គួរបញ្ជាក់ផងដែរថាក្នុងចំណោមកូនៗរបស់គាត់ទាំងអស់ មានកូនប្រុសម្នាក់ដែលមាននិស្ស័យខាងបទចម្រៀង និងអាចចៀងបានយ៉ាងពិរោះ។ កូនប្រុសរបស់គាត់ឈ្មោះថា សារុន កល្យាណ (ហៅ ជេមី) មានទេព្យកោសល្យក្នុងការនិពន្ធបទចម្រៀងដោយខ្លួនឯង។
បើតាមប្រភពពីទំព័រ ហ្វេសប៊ុកលោក សារុន កល្យាណ ថ្មីៗនេះ ដែរលោកបានសរសេរថា “ពិតណាស់មានមនុស្សតិចណាស់ ដែលបានដឹងរឿងនេះ” ដោយភ្ជាប់មកជាមួយនឹងបទចម្រៀង “បើជាគូ” លោកឪពុកខ្លួនផងដែរ។
សូមបញ្ជាក់ផងដែរថា លោក សារុន កល្យាណ មកទល់នឹងពេលនេះបាននិពន្ធបទចម្រៀងជាស្នាដៃកូនខ្មែរ ចំនួន ២០ បទ ហើយតារាចម្រៀងរូបនេះ កំពុងតែសាបព្រោះនូវនិន្នាការនិពន្ធបទចម្រៀងជាស្នាដៃកូនខ្មែរ ក៏ដូចជាក្រើនរំឭកឲ្យខ្មែរចេះភ្ញាក់ខ្លួន កុំចម្លងវប្បធម៌បរទេសច្រើពេក ជីវិតខ្លីណាស់ គួរពន្យល់ទុកស្នាដៃ ដើម្បីជាអនុស្សាវរីយ៍ ដល់ក្មេងជំនាន់ក្រោយ៕
ទស្សនាបទ Baby I’m Sorry ដូចខាងក្រោមនេះ៖
បទ បើជាគូ ៖
មតិយោបល់