នៅថ្ងៃនេះ YouTube បានសម្រេចចិត្តដាក់ឲ្យប្រើប្រាស់នូវសេវាកម្មចុះឈ្មោះប្រើប្រាស់ YouTube Music Key ក្នុងតម្លៃ ៧,៩៩ដុល្លារអាមេរិក ក្នុងមួយខែ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
ក្រុមហ៊ុន Youtube បានបញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់សេវាកម្មនេះ នឹងអាចទស្សនាបទចម្រៀងនៅលើ YouTube ដោយពុំមានផ្ទាំងផ្សាយពាណិជ្ជកម្ម ជាពិសេសគឺអាចស្ដាប់ និងទស្សនាដោយមិនចាំបាច់មានអ៊ីនធើណែតទៀតផង។
សម្រាប់ជាការដាក់ឲ្យប្រើប្រាស់សាកល្បង YouTube ផ្ដល់ឲ្យចុះឈ្មោះប្រើដោយមិនគិតថ្លៃរយៈពេល ៦ខែ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់