ព័ត៌មានជាតិ

រថយន្តបាឡែនបុកម៉ូតូពីក្រោយពេញទំហឹង របួសធ្ងន់២នាក់

ស្វាយរៀងៈ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបាឡែន បុកជាមួយម៉ូតូសង់លាន់ដូចរន្ទះ បណ្តាលឲ្យស្ត្រីម្នាក់ និងបុរសម្នាក់ដែលជិះម៉ូតូឌុបគ្នាសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចជិតផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឡើង គេឃើញមនុស្សប្រុសស្រីពីរនាក់ជិះម៉ូតូឌុបគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុម៉ូតូបានបត់ឆ្វេង ស្រាប់តែរថយន្តបាឡែនបើកយ៉ាងលឿនបុកពីក្រោយខ្ទាត់ជិត១០ម៉ែត្របែកក្បាលហូរឈាមរបួសពេញខ្លួនសន្លប់នៅលើថ្នល់ រីឯរថយន្តបាឡែនបង្កើនល្បឿនជិះរត់គេចបាត់ស្រមោល។

បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យខេត្ត។ ចំណែកអត្តសញ្ញាណជនរងគ្រោះមិនទាន់ស្គាល់នៅឡើយទេ៕

មតិយោបល់