ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​លើកគ្នា​តវ៉ា​អាជ្ញាធរ​ពី​ករណី​ឈ្មួញ​រំលោភ​យក​ដី​កប់ខ្មោច​

​កំពង់ធំៈ ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បិល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បាន​លើកគ្នា​មក​សាលាស្រុក កំពង់ស្វាយ ដើម្បី​ប្តឹង​ទាមទារ​ទួល​ដី​កបខ្មោច​មកវិញ ដោយសារ​តែ​មាក​ករណី​មាន​ជន​ខិលខូច​មួយ​ក្តាប់​តូច បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក រំលោភ​រំលាយ​ដី​ទូល​កបខ្មោច​របស់​ប្រជាពលរដ្ឋ យកមក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន និង​ជា​ដី​ដែល​ពួកគាត់​បាន​កប់ខ្មោច​ចាប់តាំងពី​ឆ្នាំ​១៩៦៦ មុន​សម័យ​សង្គ្រាម តែ​មក​ដល់​សម័យ​តេជោ ជនខិលខូច​បាន​លប​លួច​ចង់​ត្រា​បាក់​ដី​ទួល​កប់ខ្មោច​របស់​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​៤១​គ្រួសារ បានកើត​ការ​មិន​ពេញចិត្ត​ចំពោះ​លោក ម៉ៅ ដែលជា​អ្នក​ភូមិ​ជាមួយគ្នា បាន​រំលោភ យក​ដី​របស់​ពួកគាត់​ទើប​បាន​លើកគ្នា​មកជួបជុំ​នៅក្នុង​សាលាស្រុក​កំពង់​ស្វាយ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក ជួយ​រក​យុត្តិធម៌ និង​ទាមទារ​ដី​ទួល​កប់ខ្មោច​មកវិញ​ដោយ​មិន​ព្រម​ជាដាច់ខាត មិន​អោយ​បុគ្គល​ណា​ម្នាក់​មក រំលោភ​យក​ជា​ដាច់ខាត ដោយសារ​តែ​ទួល កប់​ខ្មោច​នេះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ ក្បិល បាន​នាំគ្នា​យក​សាកសព​មក​កប់​នៅ​ទីទួល​កប់​ខ្មោច​នេះ​ជា​៤០​ភ្នូ​រហើយ ក្នុង​ផ្ទៃ​ដី​ដែល​មាន​ទំហំ ៣៤​ម​គុណ ៤១ តែ​ត្រូវបាន​ជនខិលខូច​លប​លួច​រំ​លោភ​យក​ដី ទួល​កប់ខ្មោច​ចំនួន ១៧​ម​.១០.៧​ម ។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​លោកយាយ ចាន់ តន ភេទ ស្រី អាយុ ៨៥​ឆ្នាំ បាន​អះអាង​ថា ចេតីយ៍​ដែល​បាន​កសាង នៅលើ​ទីទួល​កប់​ខ្មោច​នេះ គឺ​ត្រូវបាន​កសាងឡើង​ចាប់តាំងពី ឆ្នាំ ១៩៦៦​មក​ម្លេះ តែ​ពេល​នេះ គឺ​បាន​លេច​ចេញ​បុគ្គល​ឈ្មោះ អោម និង​ឈ្មោះ ម៉ៅ បាននាំគ្នា​រំលោភ​យក​ដី​របស់​ពួកគាត់ លោកយាយ​បាន​បន្ត កាលដើមឡើយ​ដី​នេះ​គឺជា​ដី​របស់​ឪពុក​របស់​លោកយាយ បាន​ធ្វើ​ចេតិយ៍​កប់​សព​សាច់ញ្ញាតិ បងប្អូន​ក្រោយមក​អ្នករស់នៅ​ក្នុង​ភូមិ​ក៏​បាន​មក​សុំ​ដី​ទួល​នេះ​កប់ខ្មោច​ដែរ លុះ​ក្រោយមក​ឪពុក​លោកយាយ​ក៏​សម្រេចចិត្ត ទុក​ទីទួល​កប់​ខ្មោច​នេះ​សម្រាប់​បំរើ​ផលប្រយោជន៍​របស់​អ្នកភូមិ ទើប​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ ក្បិល ឃុំ​សាន​គរ​ស្គាល់​ច្បាស់​ថា ជា​ទី​ទួល​កប់ខ្មោច​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ក្នុង​នាម​ប្រជាពលរដ្ឋ​ដែល​រស់ ក្នុងភូមិ​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ដោះស្រាយ និង​មិន​ព្រមឲ្យ​ដី​នេះ​ធ្លាក់​ទៅលើ​បុគ្គល​ណា​ម្នាក់​នោះ​ទេ ហើយ​ការទាមទារ​នេះ គឺជា​ការ​រក្សាទុក​សម្រាប់​បំរើ​ផលប្រយោជន៍ រួម​របស់​ប្រជាពលរដ្ឋ ៕​
Image12

មតិយោបល់