ព័ត៌មានជាតិ

ដំណោះស្រាយ​ថ្លៃ​អគ្គីសនី តំឡើងថ្លៃ​ភ្លើង​រហូតដល់ 3500 រៀល ដែល​ពលរដ្ឋ​តវ៉ា​នៅ​ស្រុក​សំឡូត​ត្រូវបាន​បញ្ចប់​

​បាត់ដំបង​៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​4​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​បាន​ធ្វើ​ញ្ញ​តិ្ត​តវ៉ា​ស្តីពី​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​តំឡើងថ្លៃ​ភ្លើង​រហូតដល់ 3500 រៀល​ក្នុង​មួយ kw នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​
14-11-14 ក្នុង​ទីតាំង​សាលា​ស្រុក​សំឡូត មាន​ការជួបជុំ​គ្នា​រវាង​តំណាង​ក្រុមហ៊ុន និង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​4​ដើម្បី​រក​ដំណោះស្រាយ​និង​បញ្ចប់​ការប្រឆាំង​តវ៉ា​នេះ​. ។​
នៅក្នុង​ឱកាស​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលស្រុក ឥ​ន្ទ សៅ​ឫទ្ធិ​
​លោក តេង សុខុមាល តំណាង​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា ( EDC ) លោក ស៊ាន សេនា តំណាង​
​ក្រុមហ៊ុន​វិនិយោគ​នៅ​ស្រុក​សំឡូត ( ASDVM ) និង​ប្រជាពលរដ្ឋ​ចំនួន​48 រូប​តំណាងអោយ​
​ឃុំ​ចំនួន​4​គឺ​ឃុំ​មានជ័យ ឃុំ​សំឡូត ឃុំ​អូរ​សំ​រិល និង​ឃុំ​ស៊ុង​. ។​
គួរ​បញ្ជាក់ដែរថា​កាលពី​ថ្ងៃ​ទី 3-11-14 មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ជួបជុំ​គ្នា​ព្រមទាំង​បាន​
​ធ្វើ​ញ្ញ​តិ្ត​តវ៉ា​ប្រឆាំង​ទៅនឹង​ការយកថ្លៃ​ភ្លើង​ក្នុង​តំលៃ 3500 រៀល​ដែល​ស្មើ​និង​តំលៃ​ភ្លើង​ឯកជន​កាលពី​
​ភ្លើង​រដ្ឋ​មិន​ទាន់​អូស​ចូល​ទៅ​ដល់​ដែល​ទំនងជា​ក្រុមហ៊ុន​ឯកជន​នេះ​គិត​ថា​ពលរដ្ឋ​នៅ​ទី​ឆ្ងាយៗ​ល្ងង់​
​ឬ​យ៉ាងណា​បានជា​គេ​សំងំ​ធ្វើបែបនេះ​អស់​រយ​:​ពេល​យ៉ាង​យូរ​ទើប​រឿងនេះ​ត្រូវ​បាន​ផ្ទុះឡើង​. ។​
នៅក្នុង​ជំនួប​នាឱកាស​នោះដែរ​ក៏​មាន​ការសំរបសំរួល​គ្នា​ដោយ​សន្តិវិធី​រហូតដល់​តំលៃ​មួយ​
​ដែល​ប្រជាពលរដ្ឋ​អាច​ទទួលយក​បាន​គឺ​គេ​បាន​កំណត់​តំលៃ​ក្នុង​ខែវិច្ឆិកា និង​ខែធ្នូ 1600 រៀល លុះ​
​នៅ​ខែ​មករា កុម្ភ​: មីនា ឆ្នាំ 2015 តំលៃ​ធ្លាក់​មក​ត្រឹម 1500 រៀល​ហើយ​ចាប់ពី​ខែ​មេសា​រហូត​ដល់​ដំណាច់​ឆ្នាំ​គឺ​នៅសល់តែ 1400 រៀល​តែ​ប៉ុណ្ណោះ ដោយឡែក​ចាប់ពី​ដើមឆ្នាំ 2016 ក្រុមហ៊ុន​និង​ទំលាក់​តំលៃ​នៅ​
​ត្រឹមតែ 1100 រៀល​វិញ​. ។​
ក្រោយពី​មាន​ការឯកភាព​និង​ព្រមព្រៀងគ្នា​លើ​តំលៃ​នេះ​រួច​មក​ធ្វើអោយ​អារម្មណ៍​របស់​
​ប្រជាពលរដ្ឋ​មាន​ភាពស្រស់ថ្លា​ឡើងវិញ​ដោយ​ពួកគាត់​គិតថា​វា​ជា​តំលៃ​ដែល​ពួកគាត់​អាច​ទទួលយក​
​បាន​បើទោះបីជា​មាន​ការ​ខ្ពស់​ជា​តំលៃ​នៅក្នុង​ខេត្ត​ក៏​ដោយ​ព្រោះ​តំបន់​ដែល​ពួក​គាត់​រស់នៅ​វា​នៅ​ឆ្ងាយ​
​ពី​ខេត្ត​រាប់សិប​គីឡូម៉ែត្រ​ដូច្នេះ​វា​មិន​មាន​បញ្ហា​នោះ​ឡើយ​. ៕​
2014-11-15_084910

មតិយោបល់