ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននគរបាលម្នាក់តាមដីកា​របស់សាលាដំបូង

កណ្ដាង: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
កិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនតាមដីកា របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ។ វេលា
ម៉ោង៥និង០០នាទី កម្លាំងរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវនៃស្នងការដ្ឋាន នគរបាលរាជធានី
ភ្នំពេញ ចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ សៅ ពិសិដ្ឋ ហៅ ភ័ណ្ឌ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល មានទីលំនៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០០១ ដ ក ប ច ខ ចុះថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២០ របស់លោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកណ្តា
ល ពីបទ ធ្វើឲ្យខូចខាតដោយចេតនាប្រព្រឹត្តនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ករណីនេះសមត្ថកិច្ច បន្តចាត់ការតាម
នីតិវិធី៕

 

មតិយោបល់