ព័ត៌មានជាតិ

ក្រសួងការងារ សម្តែងក្តីរន្ធត់ ចំពោះឧបទ្ទវហេតុ ក្រឡាប់រថយន្ដដឹកកម្មករ រងរបួសធ្ងន់-ស្រាល៧០នាក់ នៅស្រុកឧដុង្គ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានក្ដីរន្ធត់ និងសោកស្ដាយយ៉ាងក្រែលែង ចំពោះ រថយន្ដដឹកកម្មករ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដរងរបួសធ្ងន់-ស្រាល៧០នាក់ កាលពីវេលាម៉ោង ០៦ និង១៣នាទី ថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៦ នៅតាមផ្លូវជាតិលេខ៤៤ ចំណុចភូមិចំការដូង ឃុំវាលពង់ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា កាលពីម៉ោង៦នឹង៣០នាទី នៅថ្ងៃទី២៧មេសាឆ្នាំ២០១៦ មានរថយន្តដឹកកម្មករកម្មការិនីមួយគ្រឿង បានក្រឡាប់បះជើងទ្រមេឃ បណ្តាលឱ្យកម្មកររងរបួសធ្ងន់នឹងស្រាលប្រមាណ៧០នាក់ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ ចំណុចភូមិចំការដូង ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើតាមមន្រ្តីអាវុធហត្ថបានឱ្យPost Newsដឹងថា រថយន្តដឹកកម្មករដែលក្រឡាប់ ម៉ាកហុីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ2AG・ 9077បើកបរដោយឈ្មោះ ឆេង ប៊ុនរឿនប្រុសអាយុ24ឆ្នាំនៅភូមិរស់នៅភូមិអណ្ដូងប្រេង ឃុំឈានស្រុកឧដុង្គ។

ប្រភពបន្តទៀតថា មុនកើតហេតុរថយន្តដឹកកម្មករបានបើកឡើង ពីស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង មកដល់ចណុចខាងលើរថយន្តបានរេចង្កូត បណ្តាលឱ្យក្រឡាប់បះជើងទ្រមេឃនឹងចាក់កម្មករកម្មការិនីប្រមាណ៧០រាយប៉ាយពេញទ្រូងផ្លូវបណ្តាលឱ្យរបួសរដូករណែល សុទ្ធសឹងជាកម្មករ រោងចក្រចំការស្វាយ។

អ្នករងរបួសត្រូវបានគេបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានអ្នកស្លាប់នោះទេ៕

photo_2016-04-27_13-01-46

555555

មតិយោបល់