ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នេះ សាន សុម៉ាលី បានទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ មិត្តរួមអាជីព ឈួន ស្រីម៉ៅ ដោយស្លៀកពាក់ឈុតដ៏សិចស៊ីបង្ហាញដើមទ្រូងទ្រលុកទ្រលន់ ទទួលបានការរិះគន់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។
ជាមួយនឹងគ្នានេះដែរ រសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា នេះ ស្រាប់តែ សាន សុម៉ាលី ក្តៅចុងច្រមុះ តបជេ ចំពោះអ្នកលេងហ្វេសប៊ុករិះគន់នាង ដោយនាងបានសរសេរលើទំព័រហ្វេសប៊ុកខ្លួនថា”ធ្ងល់មិចពួកអាខួរក្បាលអាចម៌វាចេះតារិះគន់ទេអីធ្វើដូចខ្លួនអែងនឹងល្អគ្រប់ដប់តារាខ្មែរឃើញអីតិចចាំតាជេររិះគន់បើតារាស្រុកគេវិញមួយៗទៅមើលបាក់ទឹកបាក់ដីចឹងបានថាពួកនេះ” ។ដោយឡែកសារមុននេះនាងបានសរសេរថា”ឆ្ងល់នឹងពួកអាមាត់ឆ្កែអស់នឹងដល់ហើយមីមាត៉អាចម៌នឹងវាមិចក្នុងខួរវាចេះតារិះគន់គេប្រហែលពួកវានឹងវាមិនបានដូចគេ” ។
ការនឹងការជេប្រមាថដល់ អ្នកលេងហ្វេសប៊ុក និងអ្នកតាមដានសង្គមសិល្បៈ នាងកំពុងតែធ្វើឲ្យខ្លួនឯង អាប់មុខ និងបាក់ប្រជាប្រិយភាពទៅវិញនោះទេ ហេតុអ្វី សាន សុម៉ាលី មិនគិតផង បើសិនជាខាងក្រសួងវប្បធម៌ឃើញ ឬ សុះ ម៉ាច ឃើញបែបនេះ តើលោកគិតយ៉ាងម៉េចដែរ ?
មតិយោបល់