ព័ត៌មានជាតិ

ស្លាប់ក្មេងប្រុសម្នាក់ ករណីនាំគ្នាកាច់ពោតដុតនឹងគុម្ពឫស្សី

ត្បូងឃ្មុំ: កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣នាទី មានករណីគ្រោះថ្នាក់ មួយបានកើតឡើងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និង របួសម្នាក់ នៅចំណុចខាងក្រោយសាលាបឋមសិក្សាតំបែរ ស្ថិតក្នុងភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងខណ:ពេលក្មេងៗនាំគ្នាកាច់ពោតយកទៅដុតនៅ នឹងគុម្ពឬស្សីឆេះ ពេលនោះក្មេងនាំគ្នាមកអង្គុយខាងក្រោយគុម្ពឫស្សី ស្រាប់តែឫស្សីឆេះចុងអស់ក៏ដួលក្រឡាប់មកក្រោយវិញ សង្កត់ទៅលើ ១/ឈ្មោះ ហ៊ុន ស្បៃ ភេទប្រុស អាយុ ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
២/ឈ្មោះ យឿន សុខយ៉េន អាយុ ១៨ឆ្នាំ របួសស្រាល ត្រូវជាបងជីដូនមួយបង្កើតរស់នៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់