ករណីទឹកហូរខ្លាំងបណ្ដាលឲ្យស្រុតផ្ទះប្រជាពលរដ្ឋនិងបាក់ដីនៅ​ សង្កាត់រកាខ្ពស់

កណ្ដាល : (ព័ត៌មានបឋម)​ ករណីទឹកហូរខ្លាំងបណ្ដាលឲ្យស្រុតផ្ទះប្រជាពលរដ្ឋនិងបាក់ដីស្ថិតក្នុងភូមិព្រែកថី សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦​ខែមករា​ ឆ្នាំ២០២៣ ។ ឃើញប្រជាពលរដ្ឋខ្លះរើអីវ៉ាន់ចេញពីផ្ទះទៅរកទីទួលមានសុវត្ថិភាព។

ករណីបាក់ដីរបស់ក្រុមហ៊ុន ​វ៉ារី​អគ្គិសនី​តាទៃលើ​ បណ្តាលអោយស្លាប់មនុស្ស២​នាក់ និងរងរបួសធ្ងន់ស្រាល២នាក់​​

កោះកុងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២២ វេលា​ម៉ោង​០៤និង៣០នាទី​ រសៀល មានករណីបាក់ដីនៅក្នុងរូងទី៣​ របស់ក្រុមហ៊ុន​វ៉ារី​អគ្គិសនី​តាទៃលើ​ នៅ​ចំណុចស្ទឹងកែប​ ស្ថិតនៅ​ឃុំតាទៃលើ​ ស្រុកថ្មបាំង​ ខេត្តកោះកុង បណ្តាលអោយស្លាប់មនុស្សចំនួន​០២​នាក់​ប្រុស​ រងរបួសធ្ងន់ចំនួន​០១នាក់ប្រុស​ និងរងរបួសស្រាល​០១​នាក់ប្រុស​​ ។ ១.ឈ្មោះ​…

អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅប្រេស៊ីល កើនដល់ ១១៧នាក់

(ប្រាស៊ីលីយ៉ា)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុង Petropolis នៃប្រទេសប្រេស៊ីល បានកើនដល់ ១១៧នាក់ហើយ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង។ មនុស្សច្រើនជាង៧០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ។ គិតត្រឹម ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) អាកាសធាតុមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ដោយកម្ពស់ទឹកភ្លៀងក្នុងទីក្រុង Petropolis បានកើន ៦សង់ទីម៉ែត្រ ដែលនេះបានបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះ…

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១

កំពង់ស្ពឺ៖ ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន…

រថយន្តលាយបេតុង គេចរនាំងការពារផ្លូវ បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ

ភ្នំពេញ: រថយន្តលាយបេតុង១គ្រឿង ខណៈបើកបរទៅដល់ទីតាំង រនាំងដែលគេដាក់ការពារ មិនឲ្យរថយន្តធុនធំបើកឆ្លង កាត់បេតុង ស្រាប់តែផុងកង់ម្ខាង រអិលធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់ទាំងកម្រោល ប៉ុន្តែសំណាងល្អពុំបង្កឲ្យអ្នកបើកបរ រងរបួសនោះឡើយ ។ ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ខាងកើតវត្តទាន់អរហៅវត្តផ្អរ ស្ថិតនៅក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក…

ទឹកជំនន់ និងរអិលបាក់ដីផ្ដាច់ជីវិតមនុស្ស១៨នាក់ នៅឯរដ្ឋ Kerala ប្រទេសឥណ្ឌា

(ញូដេលី)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេស ឥណ្ឌា បានកើនដល់ ១៨នាក់ហើយ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលានេះ។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើរដ្ឋ Kerala តាំងតែពីថ្ងៃសៅរ៍ម្សិលមិញមកម្ល៉េះ ខណៈមកទល់នឹងពេលនេះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ ចំណែកឯ មនុស្សរាប់សិបនាក់ផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនផងដែរ ស្របពេលក្រុមអ្នកជួយសង្រ្គោះក្នុងនោះរួមមានទាំងយោធាកំពុងបន្តប្រតិបត្តិការ ជួយសង្គ្រោះ…

ព្យុះត្រូពិក Kompasu ផ្ដាច់ជីវិតមនុស្ស ១៩នាក់ នៅហ្វីលីពីន

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលានេះ បាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់បង្កឡើងដោយ ព្យុះត្រូពិក Kompasu បានកើនដល់ ១៩នាក់ ខណៈ១៤ នាក់បន្តបាត់ខ្លួននៅឡើយ។ ចំនួនអ្នកស្លាប់ទាំង១៩នាក់ខាងលើ ក្នុងនោះមានភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត Ilocos Sur ជាទីដែលជនរងគ្រោះភាគច្រើនស្លាប់ ដោយសារទឹកគួចយកទៅបាត់។ បណ្ដាខេត្តជាច្រើននៅលើកោះ…

ប្រទេសហ្វីលីពីន៖ មនុស្ស ស្លាប់កើនឡើងដល់ ១៣នាក់ ហើយមនុស្ស ៩នាក់កំពុងបាត់ខ្លួន ដោយសារព្យុះ ត្រូពិច Kompasu

រដ្ឋាភិបាលប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ ដោយសារព្យុះ ត្រូពិច Kompasu បានកើនឡើងដល់ ១៣នាក់ ហើយមនុស្ស ៩នាក់កំពុងបាត់ខ្លួន។ ក្រុមប្រឹក្សាកាត់បន្ថយហានីភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា ជន រងគ្រោះភាគច្រើនបានស្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់ នៅតំបន់ភាគខាង ជើងប្រទេសហ្វីលីពីន និងខេត្ត Palawan ជាខេត្តប្រជុំកោះ។…

បុរសវ័យ ៥៧ឆ្នាំ ម្នាក់ ជីកដីដំបូកកម្ពស់ប្រហែល ៣ម៉ែត្រ យកមកបិទឡដុតធ្យូង បណ្ដាលឲ្យបាក់ធ្លាក់ចំក្បាលស្លាប់នៅនឹងកន្លែង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសវ័យ ៥៧ឆ្នាំ ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈពេលទៅជីកដីដំបូកយកមកបិទឡដុតធ្យូង ត្រូវដីដំបូកបាក់សង្កត់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈន់…

គ្រោះទឹកជំនន់ និងរអិលបាក់ដី ផ្ដាច់ជីវិតមនុស្ស ១៦នាក់បន្ថែមទៀតនៅឥណ្ឌា

  (ញូដេលី)៖ មនុស្សយ៉ាងហោច ១៦នាក់បានស្លាប់ ហើយរាប់សែននាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព បន្ទាប់ពីព្យុះភ្លៀងមូសុងវាយប្រហារលើភាគខាងកើតប្រទេសឥណ្ឌា។ ការរាយការណ៍ពីតួលេខអ្នកស្លាប់ ១៦នាក់ចុងក្រោយខាងលើក្នុងរដ្ឋ West Bengal ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមនុស្ស១១នាក់ ក្នុងរដ្ឋមួយនេះក៏បានបាត់បង់ជីវិត ផងដែរ ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយព្យុះភ្លៀងមូសុង ស្របពេលមនុស្សរាប់សិបនាក់ត្រូវបានជួយសង្រ្គោះ។ ក្នុងឆ្នាំ២០២១នេះ មនុស្សយ៉ាងហោច ២៥០នាក់ហើយបានស្លាប់ ដោយសារគ្រោះទឹកជំនន់…