ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley Cyrus បង្ហាញមុខ​ប្រុស​ស្នេហ៍​ថ្មី

តារាចម្រៀង សិច​ស៊ី​នាង Miley Cyrus កំពុងតែ​មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស្អិតរ​មួ​ត ជាមួយនឹង​ដៃគូ​ថ្មី នៅ​ភោជនីយដ្ឋាន ស៊ូ​ស៊ី ក្នុង​ទីក្រុង ឡូអេ​ន​ជើ​ឡេស ។ ខណៈ​ដែល​អ្នកសារព័ត៌មាន​ប្រមាញ់​រូប​បាន គេ​ឃើញ​តារាចម្រៀង​សិច​ស៊ី មើលទៅ សប្បាយរីករាយ ជាមួយ​មិត្ត​ប្រុស Patrick Schwarzenegger ហើយ​ក៏​ធ្លាប់បាន​ថើប​គ្នា​ជា​សាធារណៈ​ផងដែរ ។​
​នៅក្រៅ​ឆាការ​ស្លៀកពាក​របស់ នាង Miley Cyrus មើលទៅ អាថ៌កំបាំង​ខ្លាំងណាស់ ដោយ​មិន​បង្ហាញ​កេរ្តិ៍​ម៉ែ​ចែក​ឲ្យ​នោះទេ នៅពេលដែល​នាង​ដឹក​ដៃ​ប្រុស​ស្នេហ៍​ទៅ​ញ៉ាំ​អាហារ ។​
​នេះ​ជា​លើក​ទី ១​ហើយ​ដែល​នាង Miley Cyrus បង្ហាញ​ប្រុស​ស្នេហ៍​ថ្មី បន្ទាប់​ពី​ភ្ជាប់ពាក្យ ជាមួយនឹង នាង លុបចោល​ការ​ភ្ជាប់ពាក្យ​ជាមួយនឹង Liam Hemsworth ក្នុង​ឆ្នាំ ២០១៣ នោះ ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា Miley និង Patrick Schwarzenegger ធ្លាប់​មាន​ទំនាក់ទំនង​គ្នា កាលពី​ឆ្នាំ ២០១១ ម្តង​រួចមកហើយ ទើបតែ​មាន​ទំនាក់ទំនង​ស្នេហា​សារជាថ្មី ខណៈ​ដែល Miley នៅ​ខ្លួន​មួយ ៕​
Miley1
Miley2

Miley3

មតិយោបល់