ក្រចេះ៖ បុរសជាកសិករជនជាតិភាគតិចថ្មូនម្នាក់បានស្លាប់ក្រោយរម្លំដើមឈើធំមួយដើមធ្វើចំការខុសបច្ចេកទេសរលំសង្កត់លើស្លាប់។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខិល ខូន អាយុ៤៥ឆ្នាំ ជនជាតិភាគតិចថ្មូន រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ពិតជាស្លាប់ដោយសារឧប្បត្តិហេតុរលំដើមឈើសង្កត់។ ការបញ្ជាក់បែបនេះ ក្រោយពីមន្រ្តីនគរ បាលមូលដ្ឋាន បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងពិនិត្យលើសាកសពរបស់ជនរងគ្រោះ។
បើតាមការសាកសួរពីមន្រ្តីននគរបាលមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃកើតហេតុទី២ កុម្ភ ឆ្នាំ២០១៩ ជនរងគ្រោះនិងអ្នកភូមិ៤នាក់ផ្សេងទៀតបានចូលព្រៃដើម្បីកាប់ព្រៃរើរានដីធ្វើចម្ការ។ ជនរងគ្រោះក៏បានកាប់រម្លំដើមឈើធំមួយដើមដោយសារតែការអារកាត់រម្លំខុសបច្ចេកទេស បានធ្វើឲ្យដើមឈើមួយដើមនោះរលំសង្កត់លើជនរងគ្រោះរហូតដល់ស្លាប់៕


មតិយោបល់