Patrick Schick សម្រាប់ជំនួសតំណែងខ្សែប្រយុទ្ធជួរមុខនៅ Man City

បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអង់គ្លេស Man City បានកំពុងតែធ្វើការចាប់អារម្មណ៍និងតាមដានស្ថានភាពរបស់កីឡាករខ្សែប្រយុទ្ធឆេកម្នាក់ដែលមានឈ្មោះថា Patrik Schick ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bayer Leverkusen។ ក្រុមខ្លាំងរបស់អង់គ្លេសមួយនេះត្រូវបានគេមើលឃើញថាកំពុងខ្វះចន្លោះប្រហោងមួយតំណែងខ្សែប្រយុទ្ធជួរមុខដ៏មុតស្រួចម្នាក់គិតចាប់តាំងតែពីពេលដែលកីឡាករ Sergio Agueroបានចាកចេញហើយជឿជាក់ថាក្លឹបនឹងត្រៀមផែនការចរចានាខែមករាខាងមុខនេះហើយ។ គួរឲ្យដឹងដែរថាក្រៅតែពី Man City ហើយនោះក្លឹបផ្សេងទៀតដូចជា Spurs…

​ប្រទេស​ហៃ​ទី ​កំពុងស្វែងរក​ជន​រង​គ្រោះ​បន្ទាប់​ពី​ផ្ទុះ​រថយន្ត​ដឹក​ប្រេង ដែល​​សម្លាប់​មនុស្ស​​ចំនួន​ ៦០​នាក់

(Reuters)​ -​ កាលពី​ថ្ងៃ​អង្គា​រ៍​អាជ្ញាធរ​ប្រទេស​ហៃ​ទី​បាន​ស្វែងរក​ជន​រង​គ្រោះ​បន្ទាប់​ពី​ផ្ទុះ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នៅ​ទីក្រុង​ Cap-Haitien​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ៦០​នាក់​ ខណៈ​ដែល​មាន​របាយការណ៍​ថា​ អ្នកស្រុក​ដែល​នៅ​ក្បែរ​នោះ​បាន​ព្យាយាម​ដួស​យក​ប្រេង​ចេញពី​រថយន្ត​មុន​ពេល​ផ្ទុះ​។​ ​កាលពី​ថ្ងៃ​អង្គា​រ៍​ មនុស្ស​រាប់រយ​នាក់​កំពុង​តែ​ស្ថិត​នៅ​កន្លែង​កើតហេតុ​នៃ​ការ​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​នៅ​ឡើង​ ដោយ​មាន​រួម​ទាំង​អ្នក​ជិតខាង​ដែល​មាន​ភាព​តក់ស្លុត​ និង​កំពុង​តែ​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​ នៅ​តាម​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ព្យាយាម​រុះរើ​សំណល់​ដែក​ដែល​ឆេះ​ខ្លោច​ចេញពី​រថយន្ត​នោះ​ផង​ដែរ​។​ ​លោក​ Justorme​ Louis​ Fils​ អាយុ​ ៦៤​ឆ្នាំ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​…

ជប៉ុន រកឃើញករណីឆ្លងដំបូងនៃវីរុសកូវីដ-១៩ បំប្លែងថ្មី Omicron

(តូក្យូ)៖ ជប៉ុនបានប្រកាសពីការរកឃើញករណី១ដំបូង នៃវីរុស COVID-19 បំប្លែងថ្មី Omicron លើអ្នកដំណើរម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសណាមីប៊ី នៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្រ្វិក។ បើតាមអាជ្ញាធរសុខាភិបាលជប៉ុន អ្នកជំងឺខាងលើ ជាបុរសស្ថិតក្នុងវ័យខ្ទង់ ៣០ឆ្នាំ បានធ្វើតេស្តវិជ្ជមាន COVID-19 នៅពេលមកដល់អាកាសយានដ្ឋាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយរូបគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។ វីរុសបំប្លែងថ្មី…

សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម(USDA)ដំបូង នៅ​ក្នុង​ប្រទេសកម្ពុជា

សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម(USDA)ដំបូងរបស់ខ្លួន​ នៅ​ក្នុង​ប្រទេសកម្ពុជា​ក្នុងខែ​នេះ ដើម្បី​ទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមាន កំណើនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ស្ថានទូត​អាម៉េរិកប្រចាំនៅកម្ពុជា។ បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយ​បរទេស​របស់ក្រសួងកសិកម្មអាម៉េរិក(USDA)ស្ថិត​នៅក្នុងស្ថានទូតអាម៉េរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីទ្រទ្រង់កិច្ចសហការ និង ពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្មសម្រាប់ជាផលប្រយោជន៍​នៃប្រទេសទាំងពីរ។ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការបើកការិយាល័យនេះ គឺជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង…

លោក Hiddink អតីតគ្រូ Chelsea និងជម្រើសជាតិហូឡង់ប្រកាសចូលនិវត្ត

បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea និងក្រុមជម្រើសជាតិហូឡុង់លោក Guus Hiddink នោះបានប្រកាសចូលនិវត្តហើយពីអាជីពជាគ្រូបង្វឹកក្រោយបានធ្វើការនេះអស់រយៈពេលជាច្រើនទសវត្ស។ បុរសវ័យ៧៤ឆ្នាំរូបនេះបានប្រកាសអំពីការសម្រេចចិត្តរបស់គាត់នៅក្រោយបរាជ័យនៃការដឹកនាំក្រុមជម្រើសជាតិ Curacao ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោកសម្រាប់ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកាតា។ លោក Hiddink បច្ចុប្បន្នជាគ្រូបង្វឹកបណ្តោះអាសន្នជំនួយលោក Patrick Kliuvert ដែលបានដកខ្លួនចេញពេលឆ្លងវិរុសកូវីដបានបញ្ជាក់ថាលោកបានពិភាក្សាជាមួយនឹងប្រធានសហព័ន្ធរួចរាល់កាលពីថ្ងៃម្សិលមិញហើយពួកយើងឈានមកដល់ការសម្រេចចិត្តចុងក្រោយរួមមួយជាមួយគ្នាថាគាត់នឹងមិនបន្តតំណែងនេះទៀតនោះឡើយហើយក៏ដល់ពេលចុងក្រោយនៃអាជីពរបស់គាត់ផងដែរ៕  

ភាគីចិនថ្លែងមតិស្តីអំពីរបាយការណ៍ស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩ ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិក

នាថ្ងៃទី២៨ ខែសីហា ឯកឧត្តម Ma Zhaoxu អនុរដ្ឋមន្រ្តីការបរទេសចិនបានថ្លែងមតិស្តីអំពីរបាយការណ៍ស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិក។ ឯកឧត្តមបានលើកឡើងថា ថ្មីៗនេះស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិកបានរៀបចំរបាយការណ៍ផ្តេសផ្តាសស្តីពីការស្រាវជ្រាវប្រភពដើមជំងឺវីរុសកូវីដ-១៩។ របាយការណ៍ខាងលើនេះគឺជារបាយការណ៍នយោបាយនិងក្លែងក្លាយបន្លំទាំងស្រុង ដោយគ្មានលក្ខណៈវិទ្យាសាស្ត្រនិងគ្មានចំណុចណាអាចជឿទុកចិត្តបាន។ សហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ដោយបាននិយាយបង្ខូចលាបពណ៌វាយប្រហារលើចិន។ ភាគីចិនប្រឆាំងដាច់ខាតនិងបង្ហាញពីគោលជំហរយ៉ាងច្បាស់លាស់ម៉ើងម៉ាត់ទៅកាន់សហរដ្ឋអាមេរិក។ ឯកឧត្តមបន្តទៀតថា យើងបានបញ្ជាក់ជាច្រើនដងច្រើនសាថា ការងារស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩គឺជាការងារវិទ្យាសាស្រ្តដ៏ស្មុគស្មាញ មានតែចូលរួមសហការស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រលើពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនខ្វល់ខ្វាយពីវិទ្យាសាស្ត្រនិងភាពជាក់ស្តែងសោះឡើយ ឈ្លក់វង្វេងឧបាយកលនយោបាយនិងកិច្ចការស្រាវជ្រាវប្រភពដើមជំងឺវីរុស។ ពួកគេគ្មានភស្តុតាងពិតប្រាកដណាមួយទេ មានតែប្រឌិតភូតភរកុហកដើម្បីលាបពណ៌ចោទប្រកាន់មកលើចិន។…

ប្រទេសដែលគួរត្រូវស្រាវជ្រាវពីបញ្ហាបែកធ្លាយក្នុងមន្ទីរពិសោធន៍នោះ គឺសហរដ្ឋអាមេរិកខ្លួនឯង

នាថ្ងៃទី២៣ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបជាមួយសំណួររបស់ក្រុមសារព័ត៌មានអំពីមន្ទីរពិសោធន៍ជីវសាស្រ្តសហរដ្ឋអាមេរិកដែលជាប្រធានបទមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ លោកបានលើកឡើងថា មួយរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានចាត់ទុកក្នុងភ្នែកអំពីរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងWHOស្តីពីអនុសាសន៍ថាមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍នោះទេ និងបានបំផ្លើសយ៉ាងខ្លាំងថា“ជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ជំងឺវីរុសនៅក្នុងទីក្រុងអ៊ូហាន” ថែមទាំងប្រើប្រាស់របាយការណ៍ស្វែងរកប្រភពដើមនៃជំងឺវីរុសដែលបង្កើតឡើងដោយភ្នាក់ងារស៊ើបការណ៍។ សហរដ្ឋអាមេរិកតែងលាបពណ៌លើចិនតែលាងមិនស្អាតខ្លួនឯងសោះ និងបានលើកឡើងជាច្រើនដងថា ជំងឺវីរុសកូវីដគឺបែកធ្លាយចេញពីមន្ទីរពិសោធន៍ ប៉ុន្តែតាមពិតនោះគឺសហរដ្ឋអាមេរិកផ្ទាល់ទេដែលគួរត្រូវឱ្យគេស៊ើបអង្កេតស្រាវជ្រាវ។ ជាបឋម សហរដ្ឋអាមេរិកជាប្រទេសមុនគេបង្អស់ធ្វើការស្រាវជ្រាវរៀបចំជាថ្មីនូវជំងឺវីរុសនិងមានសមត្ថភាពខ្លាំងបំផុត ក៏ជាអ្នកផ្តល់មូលនិធិច្រើនបំផុតនិងជាអ្នកអនុវត្តការស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសកូរ៉ូណាជាសកលផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា លោកសាស្រ្តាចារ្យ…

ភាគីចិនឆ្លើយតបចំពោះអាមេរិកនឹងដាក់ចេញនូវ “របាយការណ៍ស្រាវជ្រាវស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ១៩”

នៅថ្ងៃទី១៨ ខែសីហា ក្នុងសន្និសីទសារព័ត៌មានមួយ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបទៅនឹងសំណួរមួយចំនួនស្តីអំពីសហរដ្ឋអាមេរិកនឹងដាក់ចេញ“របាយការណ៍ស្រាវជ្រាវស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ” និងស្តីអំពីការដាក់សម្ពាធដល់អង្គការសុខភាពពិភពលោក(WHO)ក្នុងការដំណើរការ“ស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដជំហានទី២”ចំពោះប្រទេសចិនឱ្យឆាប់រហ័ស និងព្រមទាំងស្តីអំពីការសហការជាមួយសម្ព័ន្ធមិត្តដើម្បីជំរុញការស្រាវជ្រាវឯករាជ្យភាគីទី៣ក្នុងពេលវេលាចាំបាច់ក្រៅក្របខណ្ឌអង្គការWHO។ លោកបានលើកឡើងថា មន្រ្តីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់បានបញ្ជាក់ថា“ការស្រាវជ្រាវមិនមែនជាគោលដៅ តែជំរុញការស្រាវជ្រាវមានអត្ថន័យ” ប្រសិនបើពាក្យពេចន៍មួយនេះជាការពិត គឺជាការសារភាពរបស់អាមេរិកដោយខ្លួនឯងដែលធ្វើ“Presumption of Guilt”ដោយចេតនា។ អ្វីដែលអាមេរិកខ្វល់ខ្វាយមិនមែនជាភាពជាក់ស្តែងនិងការពិតនោះទេ គឺរបៀបនៃការបង្ខូចឈ្មោះលាបពណ៌លើចិន។ តើទង្វើចេតនាអាក្រក់ប្រើល្បិចកលលើនយោបាយរបស់អាមេរិកត្រូវបានលាតត្រដាងយ៉ាងច្បាស់ហើយមែនទេ? ភាគីអាមេរិចចង់ប្រើម្សៅសាប៊ូបោកសម្លៀកបំពាក់មួយដបតូចមកធ្វើបាបប្រទេសដទៃ។…

ជំងឺវីរុសកូវីដត្រូវការស្វែងរកប្រភពដើម មេរោគនយោបាយក៏ត្រូវការស្វែងរកប្រភពដើមដែរ

ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដដែលរៀបចំឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក(WHO) ជាពិសេសបានប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាល ទី២ ជាមួយអង្គការWHO។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងរបស់អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកគឺជាទង្វើ“ចោរស្រែកចាប់ចោរ” “ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។ ចាកចេញពីWHOដោយគ្មានហេតុផល គំរាមកំហែងដល់សកម្មភាពWHOតាមរយៈការបញ្ឈប់ផ្តល់ជំនួយ នេះគឺជាសហរដ្ឋអាមេរិក។ យកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងយកបញ្ហាជំងឺវីរុសបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់ WHO…

មហាសេដ្ឋីស៊ុយអែត កំពុងត្រៀមបង្កើនការដេញថ្លៃផ្ទេរយកក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃជាង ២ ពាន់លានផោន

មហាសេដ្ឋីស៊ុយអែតលោក Daniel Ek កំពុងត្រៀមបង្កើនការដេញថ្លៃផ្ទេរយកក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃជាង ២ ពាន់លានផោនបន្ទាប់ពីការផ្តល់ជូនជាស្ថាពរនូវទឹកប្រាក់ចំនួន ១,៨ ពាន់លានផោនកាលពីខែមុន លោក Daniel Ek បានអះអាងថាម្ចាស់ក្រុមកាំភ្លើងធំ Arsenal គ្រួសារ Kroenke បានប្រាប់គាត់ថាពួកគេមិនចង់លក់ក្លឹបទេ នៅពេលដែលគាត់ព្យាយាមទិញក្លឹបនេះកាលពីពេលមុន។ លោក…