ក្រុមចោរប្លន់១ក្រុម ប្រដាប់អាវុធដោយកាំភ្លើង និងដាវសាំមួយរ៉ៃ បានធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូសេ១២៥ ពីបុរសម្នាក់ ហើយគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង២និង១០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែវិច្ចិការ ឆ្នាំ២០១៤ នៅចំណុចលកលវិទ្យាល័យ IIC តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះដា ភេទប្រុសអាយុប្រហែលជា២៧ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបជាអ្នករត់ម៉ូតូឌុប ។
យោងតាមសំដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រួបគេបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BT-3136 បានទៅយកម៉ូយនៅភោជនីដ្ឋាននៅម្តុំរង្វង់មួលព្រះនរាយ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងបំណងឌុបទៅផ្ទះខណៈជិះមកដល់ចំណុចមុខសកលវិទ្យាល័យ IIC ស្រាប់តែលិចមុខជនសង្ស័យមួយក្រុម មានគ្នាជិត១០នាក់ ជិះម៉ូតូ៤គ្រឿង ប្រដាប់ដោយកាំភ្លើង៣ដើមនិងដាវសាំម៉ូរៃ បានជិះមកគាប់ឲ្យឈប់ហើយបានដកដាវសាំម៉ូរៃ មកភ្ជង់គំរាមមិនឲ្យស្រែកនិងឲ្យចេញពីម៉ូតូ។
ពេលនោះជនរងគ្រោះឈ្មោះដា បំរុងនិងតដៃ ស្រាប់តែមានជនសង្ស័យ៣នាក់ទៀតបានដកកាំភ្លើងពីចង្កេះ ភ្ជង់ទៅលើជនរងគ្រោះទៀត ធ្វើឲ្យជនរងគ្រោះភ័យពេក ក៏ប្រគលម៉ូតូឲ្យជនសង្ស័យតែម្តងហើយជិះគេចខ្លួនបាត់ស្រមោលឈឺង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានរត់មកប្តឹងនៅសាលាសង្តាត់ ចាក់អង្រែក្រោម ដើម្បីងាយស្រួលសមត្ថកិច្ច កំណត់មុខសញ្ញាតាមចាប់ជនល្មើទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់