ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងផ្ទះសំណាក់ ដែលមានយីហោ រិទ្ធី ហេង ស្ថិតតាមបណ្តោយផ្លូវលេខ១៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បន្ទាប់ពីមានគូសង្សារមួយគូ ផ្ទុះហិង្សាយកកូន កាបិតចាក់សម្លាប់គ្នា នៅក្នុងបន្ទប់ផ្ទះសំណាក់ ជាន់ទី៣ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ទាំងសងខាង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
គូរសង្សារទាំងពីរនាក់ ដែលរងរគ្រោះក្នុងអំពើហិង្សា ខាងលើនេះ ទី១មានឈ្មោះ ហួត សក្ខណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( ត្រូវជាមិត្តប្រុស ) និងទី២មានឈ្មោះ សៅ យៀកម៉ី ភេទស្រី អា១៧ឆ្នាំ ជាសិស្សនៃវិទ្យាស្ថានឯកជនមួយ មានទីលំនៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
យោងតាមការរៀបរាប់ របស់ម្ចាស់ផ្ទះសំណាក់ខាងលើ បានអោយដឹងថា នៅមុនពេលមានហេតុការណ៍ ភ្ញាក់ផ្អើលនេះកើតឡើង គឺដំបូងឡើយ បុរសឈ្មោះ ហួត សក្ខណា បានចូលមកស្នាក់នៅផ្ទះសំណាក់របស់គាត់ តាំងពីម៉ោងប្រមាណ១រសៀលមកម្លេះ ដោយស្នាក់នៅបន្ទប់លេខ៣០៤ ជាន់ទី៣ នៃផ្ទះសំណាក់ រិទ្ធីហេង ។ លុះប្រមាណជាកន្លះម៉ោង ឈ្មោះ យៀក ម៉ី បានមកដល់ក្រោយបុរសជាសង្សារ រួចក៏ដើរចូលទៅក្នុងបន្ទប់លេខ៣០៤ជាមួយគ្នា ហើយក៏មិនឃើញមានរឿងអ្វីកើតឡើងនោះដែរ ។
ស្រាប់តែមកដល់វេលាកើតហេតុ មិនដឹងថាមានរឿងហេតុអ្វីនោះទេ ក៏ឃើញនារីដែលជាមិត្តស្រី បានរត់ចេញមកខាងក្រៅ ដងខ្លួនពោរពេញទៅដោយស្នាមកាំបិត និងឈាម ហើយស្រែកហៅអោយគេជួយ ដឹកខ្លួនយកទៅសង្គ្រោះផង ទើបត្រូវបានអ្នកនៅជិតទីតាំងផ្ទះ សំណាក់ខាងលើ ដឹកតាមម៉ូតូយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។
ឃើញដូចនេះ ម្ចាស់ផ្ទះសំណាក់ ក៏បាននាំគ្នាចូលទៅមើលបន្ទប់ គូសង្សារទាំងពីរខាងលើ ក៏ប្រទះឃើញ បុរសដែលជាមិត្តប្រុស ដេកសន្លប់ស្តូកស្តឹង ក្រោមថ្លុកឈាម ដែលរបួសដោយសារកាំបិត ចាក់ស្ទើរសប់សារពាង្គកាយទាំងមូល ជាពិសេសបំពង់ករ ។
ភ្លាមៗនោះ ម្ចាស់ទីតាំងក៏បានប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ និងធ្វើកោលស្យវិច្ច័យជុំវិញ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ ប៉ុន្តែជំហ៊ានដំបូងចំពោះអំពើហិង្សាខាងលើនេះសមត្ថកិច្ចជំនាញបាន សន្និដានថា អាចនឹងខាងស្រីសុំបែកខាងប្រុស ឬ អាចបណ្តាមកពីបញ្ហា ប្រច័ណ្ឌព្រោះខាងស្រីមានប្រុសផ្សេងៗ ។បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕
មតិយោបល់