បុរសវ័យ៥៣ឆ្នាំម្នាក់ បានសម្រេចចិត្ដចងកសម្លាប់ខ្លួនឯង ព្រោះតូចចិតនឹងជំងឺប្រចាំកាយ ដោយយកខ្សែអង្រឹងថ្ពក់នឹងធ្នឹមដែក ផ្ទះជាន់ទី២របស់គាត់ បណ្ដាលឱ្យស្លាប់ ភ្លាមៗ កាលពីវេលាម៉ោង ១២ និង២០ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅផ្ទះលេខ 99A ផ្លូវលេខ២០៤សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ សាកសពត្រូវបានស្គាល់ឈ្មោះ តែ ហុងឆៃ ភេទប្រុស អាយុ៥៣ឆ្នាំ ជាអាជីវករធ្វើសាប៊ូ លក់ ស្នាក់នៅទីតាំងកើត ហេតុខាងលើ ។
តាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកូនប្រុសរបស់ជនរងគ្រោះបានរត់ចេញមកក្រៅផ្ទះ និង ស្រែកឆោឡោឱ្យអ្នកជិតខាងជួយដោយ និយាយថា ឪពុករបស់ខ្លួនបានចងក សម្លាប់ខ្លួន ពេលនោះអ្នកជិតខាងក៏ដូច ជាក្រុមគ្រួសាររបស់ជនរងគ្រោះបាន រត់ឡើងទៅលើជាន់ទី២ ដែលជនរងគ្រោះ ចងកសម្លាប់ខ្លួននោះ ដោយនាំគ្នា កាត់ខ្សែអង្រឹងដែលថ្ពក់ជាប់នឹងកដើម្បី ទម្លាក់ជនរងគ្រោះចុះយកមកសង្គ្រោះតែអកុសលជនរងគ្រោះបានដាច់ ខ្យល់ស្លាប់ទៅហើយ ។
បើតាមប្រភពព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះគាត់មានជំងឺប្រចាំ កាយ(ជំងឺស្ដ្រេស) ហើយនៅថ្ងៃកើត ហេតុ គឺកូនប្រុសរបស់ជនរងគ្រោះបាន ត្រឡប់មកពីសាលារៀនវិញក៏ដើររក ឪពុករបស់ខ្លួននៅក្នុងផ្ទះហើយក៏បានឡើង ទៅលើផ្ទះជាន់ទី២ក៏ឃើញឪពុកចងក សម្លាប់ខ្លួនបាត់ទៅហើយភ្លាមនោះកូន ប្រុសបានរត់ចុះមកក្រោមស្រែកហៅ ឱ្យគេជួយផងដែរ ប៉ុន្ដែគួរឱ្យស្ដាយឪពុក របស់ខ្លួនបានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុក្រុមគ្រួសារសាច់ ញាតិនិងសមត្ថកិច្ចបានចុះមកដល់ទីតាំង កើតហេតុខាងលើនិងបានត្រួតពិនិត្យទីតាំងកើតហេតុទើបដឹងថា ជនរងគ្រោះ ពិតជាធ្វើអត្ដឃាតដោយខ្លួនឯងពិតមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់