ប្រសិនបើអ្នកចង់បង្ហាញសេចក្តីស្រឡាញ់ឲ្យខុសប្លែកពីធម្មតា អ្នកអាចផ្លាស់ប្តូរបរិយាកាសក្រៅពីបន្ទប់គេងឲ្យដៃគូរបស់អ្នកមានភាពភ្ញាក់ផ្អើល និងអារម្មណ៍រ៉ូមែនទិចជាងមុន។ ការផ្លាស់ប្តូរកន្លែងឡើងឋានសួគ៌មិនត្រឹមតែធ្វើឲ្យអ្នកមានភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍កាន់តែសុខស្រួលថែមទៀត។
១. ទំនាក់ទំនងដោយប្រើភ្នែក
ជំហានដំបូងដើម្បីឈានទៅរកភាពស្និទ្ធស្នាល អ្នកត្រូវប្រើប្រាស់ភ្នែកដ៏ស្រទន់ត្របាញ់រកគ្នាទៅវិញទៅមក។ ពេលដែលភ្នែកទាំងគូរសម្លឹងរកគ្នាដោយប្រើមនោសញ្ចេតនាយូរៗទៅ អារម្មណ៍ដែលចង់ប៉ះពាល់គ្នានឹងកើតមានឡើង។
២. ការប៉ះពាល់គ្នា
ការប៉ះពាល់គ្នាដោយការឱប ឬថើប ចូរធ្វើវាដោយថ្នមៗ ឲ្យយូរបន្តិចក៏ធ្វើឲ្យអ្នកមានអារម្មណ៍ដែរ។ ទង្វើដ៏សាមញ្ញមួយទៀតដូចជាការកាន់ដៃខណៈពេលដែលមើលទូរទស្សន៍ក៏អាចបង្កើតចំណង់ដ៏រឹងមាំ និងស្និទ្ធស្នាលដែរ។
៣. ភ្ញាក់ផ្អើល
ការបង្កើតគំរោងអ្វីមួយដែលធ្វើឲ្យដៃគូរបស់អ្នកមានភាពភ្ញាក់ផ្អើលចំពោះមុខមិត្តភក្តិរបស់គេ គឺជាកាយវិកាមួយដែលធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ប្រសើបំផុត។ ជាពិសេសការអាហារពេលល្ងាចនៅក្រោមពន្លឺភ្លើទៀនតែពីរនាក់ គឺកាន់តែបង្ហាញពីភាពរ៉ូមែនដ៏អស្ចារ្យ។
៤.ដំណើរកំសាន្តចុងសប្តាហ៍
ជាញឹកញាប់នណាៗ ក៏មានភាពមមាញឹកនឹងការងារប្រចាំថ្ងៃដែរ ប៉ុន្តែអ្នកត្រូវមានពេលវេលាដ៏មានតម្លៃសម្រាប់រីករាយជាមួយដៃគូរខ្លះផង។ កន្លែងកំសាន្តដែលហ៊ុំព័ទ្ធដោយធម្មជាតិ ហើយមានភាពស្ងប់ស្ងាត់បំផុត គឺជាកន្លែងដែលអ្នកអាចបង្កាត់ភ្លើងស្នេហ៍បានយ៉ាងសុខស្រួល។
៥. ទម្លាក់ចោលនូវអារម្មណ៍អវិជ្ជមាន
ភាពតានតឹងអាចរាំងស្ទះទំនាក់ទំនងដ៏ងប់ងល់របស់អ្នកយ៉ាងឆាប់រហ័ស។ បន្ធូរភាពតានតឹងជំនួសដោយការកំប្លុកកំប្លែងចំពោះគ្នាទៅវិញទៅមកទើបធ្វើឲ្យមានអារម្មណ៍ល្អរបង់អ្នកទាំងពីរកើតមានឡើវិញ។ សេចក្តីស្រឡាញ់ពិត និងអារម្មណ៍ស្និទ្ធស្នាលមិនលំបាកក្នុងការសម្រេចនោះទេ បើអ្នកទាំងពីរចង់សប្បាយរួមគ្នាហើយនោះ។
គ្លឹះទាំងនេះគូស្នេហ៍គ្រប់រូបអាចអនុវត្តដើម្បីរក្សាចំណងមេត្រីភាព នឹងបង្កើនឲ្យភ្លើងស្នេហ៍កាន់តែឆាបឆេះខ្លាំងឡើង៕
មតិយោបល់