ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរវាងម៉ូតូបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់១នាក់ តាមបណ្តោយផ្លូវជាតិលេខ៤

ព្រះសីហនុ :(ពត័មានបមឋ) ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះម៉ូតូ២គ្រឿង នៅផ្លូវជាតិលេខ៤ នាវេលាម៉ោង៧ព្រឹកថ្ងៃទី១៣.កុម្ភះ.២០២៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ(ជិតស្ពានទឹកសាប) ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដ ១គ្រឿងម៉ាក TOYOTA REVO ពណ៌ស ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១នាក់ និងរងរបួសចំនួន០១នាក់។

មតិយោបល់