ព័ត៌មានជាតិ

៤ ជំហ៊ាន​ដើម្បី​ឲ្យ​ទំនាក់​ទំនង​ស្នហា​របស់​អ្នក​កាន់​តែ​ប្រសើរ

ស្នេហា​ដែល​ប្រកប​ដោយ​សុភក្តិ​មង្គល និង​មាន​ទំនាក់​ទំនង​ប្រសើរ​បំផុត មិន​មែន​គិត​តែ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​តែ​ម្ខាងៗ​នោះ​ទេ។ ប្រការ​ដែល​សំខាន់​បំផុត​អ្នក​ទាំង​ពីរ​ត្រូវ​ចេះ​ផ្តល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ទទួល​អ្វី​ដែល​ខ្លួន​មាន​ដើម្បី​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​ប្រសើរ​ឡើង​វិញ។ ខាង​ក្រោម​នេះ​ដែលគឺជា​កត្តា​បួនយ៉ាង​ដែល​អ្នក​គួរតែ​ដឹង ៖

១. ចេះស្តាប់គ្នា
ការ​ចំណាយ​ពេល​វេលា​ដើម្បី​ស្តាប់​ដៃ​គូ​របស់​អ្នក​និយាយ​ពី​ហេតុ​ផល​អ្វី​មួយ​គឺ​ជា​រឿង​ ដែល​ប្រសើរ​បំផុត។ ទុក​អ្វី​ៗដែល​អ្នក​កំពុង​តែ​ធ្វើ​នៅ​មួយ​ឡែក​សិន នៅ​ពេល​ដែល​គេ​និយាយ​ជា​មួយ​ដើម្បី​បញ្ជាក់​ថា​អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​ខ្លាំង​ណាស់។

២. ចេះមើលកាលៈទេសៈមុនពេលនិយាយ
ភាព​តាន​តឹង​អាច​កើត​ឡើង​យ៉ាង​ងាយ នៅ​ពេល​ដែល​អ្នក​អង្គុយ​បំពេញ​កិច្ច​ពេញ​មួយ​ថ្ងៃ ហេតុ​នេះ​ហើយ​អ្នក​មិន​គួរ​និយាយ​កិច្ចការ​ពេល​ដែល​ដៃ​គូ​កំពុង​តែ​មាន​អារម្មណ៍​មិន​ស្រួល​នោះ​ទេ។ ចំណុច​នេះ​អ្នក​ត្រូវ​ចេះ​មើល​កាលៈ​ទេសៈ ឬបបួល​គ្នា​ចេញ​ទៅ​ក្រៅ ដើម្បី​ទទួល​បាន​នូវ​ភាព​ស្រស់​ថ្លា ទើប​​និយាយ​ជា​ក្រោយ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។

៣. ត្រូវចេះសួរ
ទំនាក់ទំនងដ៏ល្អមានន័យថាការសន្ទនារបស់​អ្នក​មិន​ត្រូវ​បាន​ធ្វើ​ឡើង​តែម្ខាងៗ​នោះ​ដែរ។ ពិត​ជា​ត្រូវ​ចូល​រួម​ពី​ដៃ​គូ​របស់​អ្នក ដើម្បី​ឲ្យ​ប្រាដក​ថា តើ​គេ​កំពុង​តែ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដែល ឬទេ? ព្រោះ​ពេល​ខ្លះ​គេ​មិន​ហ៊ាន​និយាយ​ចេញ​មក​ដោយ​ខ្លួន​ឯង​នោះឡើយ។

៤. ផ្តល់ដំបូលន្មានដល់គ្នាទៅវិញទៅមក
ទំនាក់ទំនង​ដែល​ប្រសើរ​លុះត្រា​តែ​អ្នក​ចេះ​ស្តាប់ និង​សួរ​សំនួរ​ទៅ​វិញ​ទៅ​មក ដោយ​មិន​ត្រូវ​គិត​ថា​គំនិត​ខ្លួន​ឯង​ត្រូវ​គ្រប់​ពេល​នោះ​ទេ។ កត្តា​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ ទទួល​យក និង​ផ្តល់​ដំបូន្មាន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធ្វើការ​ស្ថាបនា​ឲ្យ​ចំណង់​ទំនាក់​ទំនង​របស់​អ្នក​កាន់​តែ​មាន​ភាព​រឹង​មាំ៕

Happy couple embracing and laughing on the beach

មតិយោបល់