ព័ត៌មានជាតិ

ក្រុមបាល់ទាត់ ស្រា​បៀរ​លំដាប់​ពិភពលោក Kingdom FC លុតក្រុម King Lion យ៉ាង​ចាស់ដៃ​

ថ្ងៃអាទិត្យ ទី ២៣ ខែវិច្ឆកា ឆ្នាំ ២០១៥ វេលា​ម៉ោង ៩ និង ០០ នាទី​ក្រុមបាល់ទាត់ ស្រា​បៀរ​លំដាប់​ពិភពលោក Kingdom FC បាន​លុត​ក្រុម​បាល់ទាត់ King Lion យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល ៦ ទល់នឹង ២ នៅលើ​ទីលាន ដំរី​ស ។​
​ក្រោម​តំណក់ភ្លៀង​ស្រិចៗ ក្រុម​បាល់ទាត់ Kingdom FC ដែល​មាន​ឯកសណ្ឋាន​ពណ៌​លឿង​លាយ​ឆ្នូត​ខ្មៅ ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​លក្ខណៈ​បច្ចេកទេស ដោយ​គ្រប់គ្រង​ស្ថានភាព​បាល់ វាយ​ដណ្តប់​ក្រុម King Lion តែ​ខ្សែប្រយុទ្ធ​របស់​ក្រុម​នេះ​ធ្វើ​មិន​បាន​សម្រេច រហូត​ដល់​នាទី​ទី ១៤ ស្រាប់តែ Kingdom FC មាន​ចន្លោះ​ប្រហោង​ខ្សែការពារ ស្របពេល​ដែល​ខ្សែការពារ​ធំ ស៊ឹម កុសល ពាក​ស្លាក​លេខ ១៨ របួស​ក្បាលជង្គង់​ដែល​ធ្វើឲ្យ King Lion ស៊ុត​នាំមុខ​ដោយ​លទ្ធផល ១ ទល់នឹង ០ ។ បើទោះបីជា​យ៉ាងនេះក្តី Kingdom FC ដែល​ជា​ក្រុមបាល់ទាត់​សម្បូរ​ធនធាន​កីឡាករ​ល្អៗ នោះ មានឱកាស​ស៊ុត ប៉េណេ​ទី ១១ ម៉ែត្រ បន្ទាប់​ពី​ខ្សែការពារ King Lion ធ្វើឲ្យ​ខ្សែបម្រើ​ស្លាប Kingdom FC ដួល​នៅ​តំបន់​គ្រោះថ្នាក់​នោះ ។ ជា​អ​កុល​ស្យ គ្រាប់​បាល់ ១១ ម៉ែត្រ ស៊ុត​ចេញ ដោយ​អតីត​កីឡាករ​ទ្រនាប់ជើង​មាស ធនាគារ​អេស៊ីលីដា លោក ម៉ានីល ពាក់​ស្លាក​លេខ ១៦ ធ្វើ​មិន​បាន​សម្រេច ដោយ​ស៊ុត​បាល់​ប៉ែល ចេញ​ក្រៅ ។ ក្រុម Kingdom FC ទោះជា​ខាត​បាល់​ប៉េណ័ល​ទី តែ​ក្រុម​នេះ​មិន​បាន​អាក់អន់ស្រពន់ចិត្ត​អ្វី​នោះទេ ដោយ​រួបរួមគ្នា វាយ​សម្រុក​ជា​បន្តបន្ទាប់ គ្រប់​ដណ្តប លើ​ក្រុម King Lion ដោយ​ស៊ុត​ម្តង​ហើយ​ម្តងទៀត តែ​វា​ហាក់ដូចជា​សំណាងអាក្រក់ ស៊ុត​បាល់​ចេញ និង​ប៉ះ អ្នកចាំទី​ដៃ​ស្អិត King Lion ជានិច្ច ។ ឱកាស​ស្មើ​ក៏​កើតឡើង​ដោយ​ខ្សែបម្រើ​ពាក​ស្លាក​លេខ ២0 ឈ្មោះ ចិ​ត្រា តែ​ត​មួយ​ទំហឹង​ក្បាល ជួយ​ឲ្យ Kingdom FC ស្មើ ១ ទល់នឹង ១ នៅ​នាទី ៣០ ។
​ការ​វាយ​សម្រុក​ទៅលើ​ក្រុម King Lion នៅតែមាន តែ​មិនមែន​មានន័យថា King Lion គ្មាន​លទ្ធភាព​វាយបក​នោះទេ ដោយ​មាន​ឱកាស​ឆ្មក់​ម្តង​ដែរៗ សឹងតែ​ធ្វើឲ្យ​ខ្សែការពារ Kingdom FC បុក​ពោះ​ម្តងៗ ទៅហើយ គ្រាន់តែ​ខ្សែប្រយុទ្ធ​របស់គេ ទម្រង់​លេង និង​ស៊ុត នៅ​មាន​កម្រិត​តែ​ប៉ុណ្ណោះ ។
​នៅ​តង់​ទី ២ យុទ្ធសាស្ត្រ​ថ្មី បច្ចេកទេស​ថ្មី របស់ Kingdom FC បានធ្វើការ​គ្រប់​ដណ្តប់ ស្ទើរតែ ៨០ ភាគរយ​ទៅ​ហើយ ដោយ​លេង​ពាក់​ត្រឹម​ពាក់កណ្តាល​តារាង ហើយ​អ្នកចាំទី Kingdom FC ហាក់ដូចជា​ទំនេរ ដោយ​អង្គុយ​មើល​មេឃ មើល​ផ្កាយ ធ្វើ​មិនដឹង ។ ការប្រើ​យុទ្ធសាស្ត្រ​ថ្មី​លេង បានត្រឹមតែ ៨ នាទី ពោល​គឺ​នាទី ៥៣ ក្រុម Kingdom FC បាន​ស៊ុត​នាំមុខ​ដោយ​សារជាថ្មី ដោយ​បាល់​ប៉េណ័ល​ទី ១១ របស់​កីឡាករ ពាក់​ស្លាក​លេខ ២0 ឈ្មោះ ចិ​ត្រា ។ ទម្រង់​វាយ​សង្គ្រប់​នៅតែ​បន្ត ដោយ Kingdom FC ធ្វើ​បាន​សម្រេច ដោយ​កីឡាករ​ដដែល​ឈ្មោះ ចិ​ត្រា នៅ​នាទី ៦០ និង នាទី ៧៣ ជួយ​ឲ្យ​ក្រុម ស្រា​បៀត​ឃី​ង​ដឹម នាំមុខ ដោយ​លទ្ធផល ៣ ទល់នឹង ១ ។ នៅ​នាទី ៧៥ King Lion មានឱកាស​វាយបក វិញ ស៊ុត​បំប៉ោង​ទី ក្រុម​ស្រា​បៀរ​ឃី​ង​ដឹម ដោយ​លទ្ធផល ៣ ទល់នឹង ២ ។ លទ្ធផល​នេះ​វា​កាន់តែ​ធ្វើឲ្យ ឃី​ង​ដឹម មាន​សន្ទុះ​វាយ​សម្រុក​បន្ថែម ដោយ​វាយបក​វិញ​ស្រស់ៗ​តែម្តង ដោយ​កីឡាករ ភី​ណា ពាក់​ស្លាក​លេខ ៨ ស៊ុត​បាល់​ចេញ​ចម្ងាយ ១៥ ម៉ែត្រ ជួយ​ឲ្យ​ក្រុម​ស្រា​បៀរ​លំដាប់​ពិភពលោក​នេះ នាំមុខ​បណ្តោះអាសន្ន ៤ ទល់នឹង ២ នៅ​នាទី ៧៧ ។ នៅ​នាទី ៨២ ខ្សែបម្រើ​ស្លាប​ដ៏​មុត​ស្រួច ពាក់​ស្លាក​លេខ ២១ ឈ្មោះ តុង បាន​ស៊ុត​មួយ​ជើង​ស្តាំ ចម្ងាយ​ប្រហែល ១៨ ម៉ែត្រ ជួយ​ឲ្យ Kingdom FC នាំមុខ​ទៀត ដោយ​លទ្ធផល ៥ ទល់នឹង ២ ។ មើល​ទៅ​លទ្ធផល​ខាងលើ ជាក់​ណាស់​ខ្សែការពារ និង​អ្នកចាំទី ឈរជើង​ទំនេរ​ចោល រហូត​ដល់​នាទី ៨៩ កីឡាករ​ខ្សែការពារ​ឈ្មោះ ស​ត្យា បាន​សម្រេចចិត្ត បណ្តើរ​បាល់​ឡើង ដោយ​ស៊ុត មួយ​ជើង​ស្តាំ កែង​មុំ អង្គ​ទី ១ ធ្វើឲ្យ​អ្នកចាំទី គ្មាន​លទ្ធផល​ស្រោចស្រង់​បាល់​បាន ។
​សំលេង​កញ្ជែ​រ ផ្លុំ បញ្ចប់ ៩០ នាទី ក្រុម​កីឡាករ​បាល់ទាត់ ស្រា​បៀរ​រស់ជាតិ​លំដាប់​ពិភពលោក Kingdom FC យកឈ្នះ​ក្រុមបាល់ទាត់ King Lion ដោយ​លទ្ធផល​បច្ចេកទេស ៦ ទល់នឹង ២ ៕

Kingdom FC (11)
Kingdom FC (1)

Kingdom FC (2)Kingdom FC (3)Kingdom FC (4)Kingdom FC (5)Kingdom FC (6)Kingdom FC (7)Kingdom FC (8)Kingdom FC (9)Kingdom FC (10)

មតិយោបល់