ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានខាតបង់ប្រាក់ចំនួន ៤០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំលើការដាក់ទណ្ឌកម្មរបស់លោកខាងលិច ពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី លោក Anton Silaunov បានថ្លែងឲ្យដឹងថា ក្រៅពីខាតបង់ ៤០ពាន់លានដុល្លារអាមេរិក ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចនោះ រុស្ស៊ីនៅខាតបង់ប្រាក់ប្រមាណជា ៩០-១០០ពាន់លានដុល្លារអាមេរិក ដោយសារការធ្លាក់ចុះនៃតម្លៃប្រេង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានជម្លោះជាមួយនឹងអ៊ុយក្រែន ប្រទេសរុស្ស៊ីត្រូវបានលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋី ដែលនាំឲ្យតម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែប្រទេសកុំម្មុយនីសមួយនេះ មិនចុះចាញ់ឡើយ ផ្ទុយទៅវិញ បានបង្ហាញឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើង៕
ព័ត៌មានជាតិ
មតិយោបល់