មនុស្សប៉ិនលេងល្បែង ច្រណែនឈ្នានីស គ្មានទំនួលខុសត្រូវ… ពិតជាពិបាកធ្វើឲ្យជីវិតរបស់អ្នកមានសេចក្តីសុខណាស់។ តើភរិយាដែលមានក្តីសុខ ឬអត់ ត្រូវសម្លឹងមើលស្វាមីបែបណា? សម័យនេះស្វាមីដែលល្អឥតខ្ចោះគឺពិបាកស្វែងរកខ្លាំងណាស់ ប៉ុន្តែយ៉ាងហោចណាស់ មនុស្សស្រីគ្រប់រូបមិនចង់បានស្វាមីខុសដែលមានបុគ្គលិកលក្ខណៈដូចខាងក្រោម៖
ស្វាមីដែលប្រព្រឹត្តល្បែងស៊ីសង
ការប្រព្រឹត្តល្បែងស៊ីសងជាទម្លាប់អាក្រក់មួយដែលពិបាកកែ បើទោះបីជាមនុស្សគ្រប់រូបដឹងថា (ការប្រព្រឹត្តល្បែងស៊ីសងតែងនាំឲ្យវិនាស) ក៏ដោយ។ ស្វាមីដែលប្រព្រឹត្តល្បែងស៊ីសងតែងតែធ្វើភរិយាមានការព្រួយបារម្ភ និងរអ៊ូរទាំនឹងបំណុលរបស់ស្វាមី។ ជាការពិតណាស់ គូស្វាមីភរិយាជាច្រើនបានលែងលះគ្នាដោយសារតែភរិយាមិនអាចទ្រាំទ្រនឹងស្វាមីដែលងប់នឹងល្បែងស៊ីសងបាន។
ស្វាមីជាធ្វើឬកចៅហ្វាយ
និយាយឲ្យចំទៅ ភរិយានឹងមានអារម្មណ៍រស់នៅដោយគ្មានក្តីសុខជាមួយនឹងស្វាមី ឬក្នុងពាក្យសម្តីផ្សេងៗដែលបង្កឡើងដោយបុរស ដូចជាបង្ខំឲ្យខ្លាចនូវគំនិតរបស់គេ ហើយពាក្យសម្តីរបស់គេតែងតែយល់ថាត្រូវ។ ក្នុងនាមជាភរិយាតែងតែចង់បាននូវឥទ្ធិពលខ្លះនៅក្នុងគ្រួសារ ចង់បានសិទ្ធិ និងការគោរព ហើយមិនចង់ធ្វើជាបុគ្គលិកនៅក្នុងគ្រួសារទេ។
ស្វាមីដែលគ្មានទំនួលខុសត្រូវ ឃើញរឿងផ្សេងសំខាន់ជាងគ្រួសារខ្លួនឯង
ភរិយាមានក្តីសុខតិចបំផុតដែលបានរស់នៅជាមួយស្វាមីគ្មានទំនួលខុសត្រូវ គិតតែពីរឿងផ្ទាល់ខ្លួន។ តួយ៉ាងស្វាមីដែលគោរពមិត្តភក្តិជាងគ្រួសាររបស់ខ្លួន ឃើញតម្លៃគេជាងឃើញតម្លៃភរិយាខ្លួនឯង ចូលចិត្តចេញទៅក្រៅដើរលេងជាជាងនៅផ្ទះ… ការរៀបការនឹងបុរសប្រភេទនេះប្រាកដជាធ្វើឲ្យភរិយាជួបនឹងអារម្មណ៍ឯកោ ក្រៀមក្រំ និងគ្មានក្តីសុខឡើយ។
ស្វាមីទន់ខ្សោយ
គ្មាននារីណាចង់បានស្វាមី ដែលទន់ខ្សោយ តែងតែបង្ខំឲ្យភរិយាខ្លួននៅមុខ និងបង្ខំឲ្យធ្វើការងាររបស់មនុស្សប្រុសឡើយ។ ភាពអស់កម្លាំង ភាពក្រៀមក្រំ ភាពច្រណែនឈ្នានីស ការប្រៀបធៀបគ្នា… ទាំងអស់នេះជាចិត្តវិជ្ជារបស់ភរិយា។ ភរិយានឹងកែប្រែឡើងវិញនូវភាពខ្សោយពីធម្មជាតិនៃស្វាមីរបស់ខ្លួន ប្រសិនបើនាងមានភាពខ្លាំងគ្រប់គ្រាន់ និងភាពក្លាហាន។
ការច្រណែនច្រណែនគឺជាកំហុសដ៏ធំសម្រាប់ស្វាមី
ជីវិតស្នេហារបស់គូស្វាមីភរិយានឹងមានភាពរុងរឿង ប្រសិនបើមានការច្រណែននឹងគ្នាតិចតួច។ ការច្រណែនខ្លាំងពេកធ្វើឲ្យមនុស្សជួបនឹងភាពនឿយហត់ក្រៀមក្រំ។ នៅក្នុងករណីជាច្រើន មនុស្សត្រូវបង្ខំបញ្ឈប់ទំនាក់ទំនងស្នេហានឹងគ្នា ដើម្បីជៀសវាងជម្លោះពីទម្លាប់ការច្រណែនពីស្វាមីខ្លួនឯង។
ស្វាមីមិនដែលផ្តល់ភាពកក់ក្តៅ
គ្មានអ្វីឈឺចាប់ជាងភរិយាបានស្វាមី ដែលមិនដែលផ្តល់ភាពកក់ក្តៅ និងបង្ហាញពីសេចក្តីស្រលាញ់រសប់ខ្លួនចំពោះភរិយានោះឡើយ។ សរុបមក ភរិយាគ្រប់រូបស្រលាញ់ការយកចិត្តទុកដាក់ ការចែករំលែក ការសរសើរ និងការលើកទឹកចិត្ត។ ប្រសិនបើស្វាមីអាចធ្វើបែបនេះបាន នោះនឹងធ្វើឲ្យជីវិតភរិយារបស់ខ្លួនជួបនឹងក្តីសុខជាទីបំផុត៕
មតិយោបល់