បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយយ៉ាងចាស់ដៃ បណ្តាលឲ្យហូរឈាមពេញមុខរងរបួសធ្ងន់ទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីជនសង្ស័យនេះបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេ តែមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៧ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើនេះ មានឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើសកម្មភាពទៅរកលួចទ្រព្យសម្បត្តិនៅតាមតូបលក់ដូរ ត្រង់កន្លែងលក់ផលិតផលថៃ កន្លែងគេលេងConcert តែពេលចូលទៅ ដល់ ត្រូវម្ចាស់តូបភ្ញាក់ទាន់ស្រែកផ្អើលពលរដ្ឋដេញតាមចាប់ខ្លួនបាន វាយរហូតរបួសធ្ងន់ហូរឈាមពេញមុខ ទើបប្រគល់ឲ្យសមត្ថកិច្ច ប៉ុន្តែដោយសារតែរបួសធ្ងន់ ទើបបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងបាត់ដំបង៕
មតិយោបល់