ព័ត៌មានជាតិ

Manuel​ ​P​el​l​e​gr​i​n​i ​ច្រា​ន​ចោ​ល​ព័ត៌​មា​ន​​​​នាំ​យ​ក​កី​ឡាក​រ​ ​M​e​ss​i​

អ្នកចាត់ការក្រុម​មេឃខៀវ Manuel Pellegrini បាន​ធ្វើការច្រានចោល ចំពោះព័ត៌មាន ចុះផ្សាយថា ក្លិប​ចាប់អារម្មណ៍​ក្នុងការនាំយកកីឡាករ Lionel Messi នាពេលខាងមុខ ។​
ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Barcelona ទើបតែ​ធ្វើបាន​គ្រាប់បាល់ហ៊ែកទ្រីក ​យកឈ្នះ Sevilla ក្នុងលទ្ធផល ៥ ទល់នឹង ១ ​ដោយ​​បំបែកគ្រាប់បាល់ Telmo Zarra ក្នុងឆ្នាំ ១៩៥៥ ចំនួន ២៥១ គ្រាប់ ។ ជាមួយនឹង​គ្នានេះដែរបានលេច​ឭព័ត៌មាន​ល្អៀងៗថា ក្លិបមេឃខៀវ ចង់បាន​ម្ចាស់ពានរង្វាន់ Ballon d’Or ៤ សម័យកាល ។ ប៉ុន្តែ​អ្នកចាត់ការ​ទូទៅក្លិប មេឃខៀវរូបនេះបានធ្វើការច្រាចោល ថា ព័ត៌មាននោះ ជាពាក្យចចាមអារាមតែប៉ុណ្ណោះ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ​ឡើយ ។​ម្យ៉ាងវិញទៀត បើសិនជា មេឃខៀវចង់បាន ក៏ទៅមិនរួចដែរ ដោយកីឡាករ​រូបនេះ បច្ចុប្បន្នជា​ចំណុចដ៏សំខាន់របស់ក្លិប Barcelona ។​
Barcelona FC v Malaga CF - Copa del Rey Quarter Final

មតិយោបល់