ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដីស្រែ​ធ្វើ​និង​គេ​បាន​នាំគ្នា​ចាប់​យក​មុខរបរ​វាយ​ថ្មភ្នំ​លក់​ដើម្បី​ចិញ្ចឹមជីវិត​

​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភូមិ​ប៉ាត​ឡាង​មួយចំនួន​ដែល​គ្មាន​ដីស្រែ​ធ្វើ​និង​គេ​បាន​នាំគ្នា​ចាប់​យក​មុខរបរ​វាយ​ថ្មភ្នំ​លក់​ដើម្បី​ចិញ្ចឹមជីវិត ដែល​មុខរបរ​នេះ​ពួកគាត់​បាន​ធ្វើ​ជាង​១០​ឆ្នាំ មកហើយ​ដែល​អ្នកខ្លះ​ជា​ជនពិការ​គួរអោយ​អាណិតអាសូរ​។​កន្លែង​ទីតាំង​វាយ​ថ្ម​ដោយ​ដៃ​នេះ​ស្ថិតនៅ​ជើងភ្នំ​តា​បាំង អតីតៈ​ការដ្ឋាន​កិន​ថ្មភ្នំ​ធ្វើ​ព្រលាន​យន្តហោះ​សម័យ​ប៉ុលពត ស្ថិតនៅក្នុង​ភូមិ​ប៉ាត​ឡាង ឃុំ​ក្រាំង​លា​វ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​លោក នុន សំអាន (​ហៅ​ម៉ៅ​) អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ពិន ធឿន អាយុ​៤០​ឆ្នាំ​មានកូន​៨​នាក់ ដែល​ជា​ជន​ក្រីក្រ​គ្មាន​ដីស្រែ​ធ្វើ​និង​គេ​ប្រកប​មុខរបរ​វាយ​ថ្មភ្នំ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធជាង​១០​ឆ្នាំ​មកហើយ​នោះ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​ថាៈ​ជន​ក្រីក្រ​ដែល​គ្មាន​ដីស្រែ​ធ្វើ​ដូច​គាត់​មាន​ចំនួន​៥​គ្រួសារ​នៅ​ក្នុង​ភូមិ​បាន​ប្រក ប​មុខរ​បរវាយ​ថ្ម​ដោយ​ដៃ​ចិញ្ចឹមជីវិត​ដូច​គាត់​ដែរ​។​

​ដោយឡែក​ជន​ពិការ​ឈ្មោះ គង់ លុន អាយុ​៥២​ឆ្នាំ បាន​និយាយ​អោយដឹងថាៈ​គាត់​ពិការ​ជើង​និង​ខ្នង​នេះ​ដោយសារ​ធ្លាក់​ពីលើ​ចុង​ត្នោត​កាលពី​ឆ្នាំ​១៩៧៤ គាត់​គ្មាន​ប្រពន្ធ​និង​កូន​ទេ​សព្វថ្ងៃ​គាត់​រស់នៅ​ជាមួយ​ម្តាយ​ចាស់ជរា​ឈ្មោះ ជួប ល​ត អាយុ​៨៥​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​គាត់​បាន​ប្រកប​មុខរបរ​វាយ​ថ្ម​ដោយ​ដៃ​ចិញ្ចឹមជីវិត នៅ​ជើង​តា​បាំង​នេះ​ជិត​២០​ឆ្នាំ​មកហើយ ។​

លោក នុន សំអាន បាន​និយាយ​បញ្ជាក់​អោយដឹងថាៈ​ក្នុង​មួយ​ថ្ងៃៗ​ពួក​គាត់​អាច​វាយ​បំបែ ក​ថ្មភ្នំ​ធំៗ​អោយ​ក្លាយជា​ថ្ម​ទំហំ​៤​គុណ​៦​បាន​ចំនួន​ពី​០,៥០​ទៅ​០,៧៥​ម៉ែត្រគូប​។​ចំណែក​ថ្ម​ទំហំ​៤​គុណ​៦​នេះ​លក់​បាន​ក្នុង​១​ម៉ែត្រគូបៗ​ថ្លៃ​៣​ម៉ឺន​រៀល ប៉ុន្តែ​ការលក់ដូរ​នេះ​មិនសូវ​លក់ដាច់​ប៉ុន្មាន​ឡើយ ព្រោះតែ​អតិថិជន​ភាគច្រើ់ន​គេ​ត្រូវ​ការទិញ​ថ្ម​កិន​ដោយ​ម៉ាស៊ីន​មាន​តំលៃ​ក្នុង​១​ម៉ែត្រគូប​៣​ម៉ឺន​៥​ពាន់​រៀល​ច្រើនជាង ដែល​ជាហេតុ​ធ្វើអោយ​ការរកចំណូល​ប្រចាំថ្ងៃ​របស់​ពួកគាត់​មាន​កំរិត​ខ្វះខាត​មិន​ធូរធា​ឡើយ​។​ដោយឡែក​ការងារ​វាយ​ថ្ម​នេះ​ពេល​ខ្លះ​ក៍​បាន​ជួប​និង​គ្រោះថ្នាក់រ​បួ ស​ដៃ​របួស​ជើង​ផងដែរ ដោយសារ​មុត​និង​អំបែង​ថ្ម​។​

​ពួកគាត់​សុំ​សំណូមពរ​តាមរយះ​អ្នកយកព័ត៌មាន​យើង​ថាៈ​សូម​អតិថិជន​និង​អ្នក​ធ្វើ​សំណង់​ទាំង ឡាយ​សូមមេត្តា​ជួយ​ទិញ​ថ្ម​ទំហំ​៤​គុណ​៦​វាយ​ដោយ​ដៃ​របស់​ពួកគាត់​ផង ដើម្បី​ពួកគាត់​បាន​ថវិ កា​ខ្លះៗ សំរាប់​គាត់​ចិញ្ចឹម​ជីវិត​ក្នុង​ក្រុម​គ្រូ​សារ ព្រោះ​ថា​ពួកគាត់​ពុំ​មាន​មុខរបរ​អ្វី​ក្រៅ​ពី​ការ​វាយ​ថ្ម​ចិញ្ចឹម​ជីវិត​នេះ​ឡើយ​៕​
DSC08777

មតិយោបល់