ព័ត៌មានជាតិ

​លោក​ព្រះរាជ​ជ្ញា​រងបាន​ដឹកនាំ​កំលាំង​ចុះ​ត្រូតពិនិតឧបករណ៍​នេសាទ​ខុសច្បាប់​

​កំពង់ធំ​៖ បទល្មើស​នេសាទ​បាន​កក្រើក​ពេញ​ផ្ទៃ​ស្ទឹងសែន ជនល្មើស​បាន​ធ្វើ​សកម្មភាព រុញ​ស៊ី​ប អូស​អួន ក្រឡា​ញឹក និង​អួន​កាំ​ង​កណ្តាលស្ទឹង ដោយ​គ្មាន​ការ​ខ្លាចញញើត ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ជលផល សូម្បី​តែ​បន្តិ ដែល​ហេតុ​បណ្តាលឲ្យ​មាន​ការសង្ស័​យ​ថា សង្កាត់​រដ្ឋបាល​ជលផល​ស្ទឹងសែន និង​សង្កាត់រដ្ឋបាល ជលផល​សន្ទុក ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​ហើយ បានជា​ពុំ​មាន​ការបង្ក្រាប​ថែម​ទាំង​បើកភ្លើង​ខៀវ​ទៀតផង​។​

​ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ប្រកប​មុខរបរ​រុញ​ស៊ី​ប អូស​អួន ដោយ​ខុសច្បាប់​បានឲ្យដឹងថា ពួកគាត់​បាន​បង់លុយ​ឲ្យទៅ​សមត្ថកិច្ច​ជំនាញ សង្កាត់​រដ្ឋបាល​ជលផល​ស្ទឹងសែន និង​ផ្នែក​រដ្ឋបាល ជលផល មិនតែប៉ុណ្ណោះ​បង់​ទាំង​សមត្ថកិច្ច​ផ្សេងៗ និង​មាន​លោក សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល ចុះ​មក​ទាំង​ផ្នែក ទាំង​សង្កាត់ ទាំង​អធិការ មក​យក​លុយ​រាល់​តែ​អាទិត្យ មានរឿង​អ្វី​ដែល​ត្រូវ​ខ្លាច ព្រោះ​ខំ​ចំណាយ​លុយ​អស់​រាប់​លាន ទើប​ខំ​ស្រង់ដើម​មកវិញ ជាកស្តែង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ បញ្ញា​ជី​រាជ ស្ថិតនៅ ក្នុង​ភូមិ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ មេខ្លោង​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​ជា​អ្នក​រត់ការ​ដ៏​សកម្ម ក្នុងការ​ជម្រុញ​ឲ្យមាន​បទល្មើស​នៅ​ក្នុង​ភូមិនេ​សាទ​ដោយ​ខុសច្បាប់ ។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ លោក សាយ ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ដឹកនាំ​កំលាំង​ធ្វើ​ការចុះ​ត្រូតពិនិត្យ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ស្ថិតនៅ​ភូ​ម បញើ​ជី ឃុំ ត្បូង​ក្រពើ ស្រុក សន្ទុក ខេត្ត​កំពង់ធំ ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​ធ្វើ​សកម្មភាព ក្នុងនោះ​ដែរ​លោក​សាយណូ​រ៉ា បាន​ណែនាំ​ឲ្យ​ក្រុម​អជីវ​ករ​ដែល​មាន​មុខ​របរ​នេសាទ​ត្រី ទាំង​៩​គ្រួសារ ដែល​មានឈ្មោះ យ៉ែម ហៃ លោក អេង ចែ​ត លោក អៀ វេង លោក សេង អ៊ិន លោក អេង ជ័យ លោក អេង ចែ​ត និង​គ្រួសារ​ឯទៀត បញ្ឈប់​ជា បន្ទាន់​ការនេសាទ​ដោយ​ខុសច្បាប់ ព្រមទាំង​បាន​ណែនាំ​កុំឲ្យ​ប្រើប្រាស់​អួន​វែង​លើស​ច្បាប់​កំណត់ និង​បទល្មើស​ឆក់​ត្រី ការ​រុញ​ស៊ី​ប អួន​កាំ​ង ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​មឆ្ឆា​ជាតិ ព្រមទាំង​បានឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុម​អ្នក​នេសាទ​ខុសច្បាប់ ដើម្បី​កុំឲ្យ​មាន​ការ​លប​លួច​នេសាទ​ដោយ ខុសច្បាប់​និង​អាណាធិបតេយ្យ ក្នុងនោះ​ដែរ​លោក សាយ ណូ​រ៉ា បាន​ពន្យល់​ណែនាំ​អំពី​ច្បាប់​ដែល​កំណត់ ឲ្យមាន​ទោស​ដោយសារតែ​ការនេ​សាទ ប្រើប្រាស់​ឧបករណ៍​ដែល​ត្រូវបាន​ហាមឃាត់​៕
2014-11-27_090650

មតិយោបល់