បាត់ដំបង:នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ០៥ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ រួមនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាគី ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះរតនា ផាត់ថៃ ភេទប្រុសអាយុ—ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទរំលោ-ភលើសេចក្តីទុកចិត្ត ដោយដកហូតបាន ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-7640 លេខតួ-ម៉ាស៊ីនND125ME(9436100)នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាក សួរ។
ចំពោះមូលហេតុដែលនាំឱ្យមានការឃាត់ខ្លួនបែប នេះ គឺកាលពីថ្ងៃទី១៩ខែ វិច្ឆិកាឆ្នាំ២០២៣ ជនសង័្សយខាងលើ បានខ្ចីម៉ូតូខាងលើពីជនរងគ្រោះឈ្មោះ ធី យ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ប៉ុន្តែពេលខ្ចីយកទៅគឺជិះយកទៅបាត់មិនឃើញយកម៉ូតូនេះមកប្រគល់ឱ្យម្ចាស់ វិញឡើយ ដែលជាហេតុនាំឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចន គរបាល។
តាមរយៈពាក្យបណ្តឹងនេះ ទើបសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវស្វែងរកជនសង័្សយខាងលើ រហូតឃាត់ខ្លួន និងដកហូតម៉ូតូ ជារបស់ជនរងគ្រោះប្រគល់ជូនគាត់វិញ រីឯកជនសង័្សយរូបនេះ សមត្ថកិច្ចកំពុងកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ច្បាប់៕
មតិយោបល់