ព័ត៌មានជាតិ

Edinson Cavani អំពាវនាវ​ឲ្យ​ក្លិប PSG ផ្តោត​លើ​ការប្រកួត​លី​ក មុន​នឹង​ជួប Barcelona

​ខ្សែប្រយុទ្ធ​ក្លិប Paris Saint-Germain កីឡាករ Edinson Cavani បាន​អំពាវនាវ​ដល់​ក្រុម របស់​គាត់​ឲ្យ​ផ្តោត​លើ​ការប្រកួត​លីក មុន​ពួកគេ​ប្រកួត Champions League ជាមួយនឹង អ្នក​មាន​បុណ្យ Barcelona ។​

​ក្លិប Paris Saint-Germain ទើបតែ​យកឈ្នះ​ក្លិប Ajax Amsterdam កាលពី​ថ្ងៃ​អង្គារ ក្នុង​លទ្ធផល ៣ ទល់នឹង ១ ក្នុង​ក្រុម F ខណៈ​ដែល Barcelona យកឈ្នះ APOEL Nicosia ក្នុង​លទ្ធផល ៤ ទល់នឹង ០ ។ ក្លិប​ទាំងពីរ​នេះ​នឹង​ត្រូវ​ជួបគ្នា ក្នុង​ពេលខាងមុខ​នេះ តែ​ទោះជា​យ៉ាងណាក៏ដោយ ក្លិប PSG អ្វី​ដែល​ត្រូវ​ផ្តោត​សំខាន់​នោះ​គឺ ការប្រកួត​លី​ក ដោយ Edinson Cavani អំពាវនាវ​ឲ្យ​ដណ្តើម​តំណែង​ក្លិប​កំពូល​តារាង Marseille មកវិញ ។​

​កីឡាករ Edinson Cavani បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា “​យើង​មាន​ពេលវេលា​ច្រើន សម្រាប់​ប្រកួត​ជាមួយនឹង Barcelona តែ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​យើង​គួរផ្តោត​សំខាន់​ការប្រកួត​លី​ក ដែល​ជា​គោលដៅ​សំខាន់​របស់​យើង​” ។​កីឡាករ​នេះ​បន្តថា មុន​នឹង​ការប្រកួត ជាមួយនឹង Barcelona មកដល់ គឺ​យើង​បាន​ឈ្នះ​ក្នុង​លី​ក ដោយ​គ្រង​តំណែង​កំពូល​តារាង​បាត់ទៅហើយ​។​
​បញ្ជាក់​ផង​ដែរ​ថា ក្លិប PSG នឹង​ត្រូវ​ជួប​ក្លិប Nice, Lille និង Nantes មុននឹង​ធ្វើ​ដំណើរ​ទៅកាន់​ពហុ​កីឡដ្ឋាន Camp Nou នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ​ខាងមុខនេះ​៕
Edinson Cavani

មតិយោបល់