ព័ត៌មានជាតិ

តើ​ទឹ​ក​រំ​អិ​ល​​ចេ​ញ​​មុ​ន​​ទឹ​ក​កា​ម ​​អា​ច​​ធ្វើ​​ឲ្យ​​​មាន​​កូ​ន​​ដែ​រ​ឬ​ទេ​​?​

​វា​ការពិត​ណាស់​សម្រាប់​បុរស​ជា​ច្រើន​បាន​យល់​ច្រឡំ​ថា ទឹករំអិល​ដែល​បាន​បាញ់​ចេញ​មុន​ទឹកកាម មិន​អាច​ធ្វើឲ្យ​មាន​កូន​បាន​ទេ ។​តែ​ផ្ទូយមកវិញ​ចំពោះ​ទស្សនៈ​នេះ​ត្រូវបាន​គេ​បកស្រាយ​បង្ហាញ ឲ្យដឹងថា វា​ជា​រឿង​មួយ​ដែល​បុរស​ទាំង​នោះ​គិត​ខុស​ចំពោះ​បញ្ហា​នេះ ។​តាមពិត​ទៅ​ទឹករំអិល​ដែល​ចេញមក​មុន​ទឹកកាម​វា​អាច​បណ្តាលឲ្យ​ស្ត្រី​ដែល​ជា​ដៃគូរ​អាច​មាន​ផ្ទៃពោះ​ដូចគ្នា ព្រោះថា​នៅ​ក្នុង​ទឹករំអិល​នោះ​ក៏​មាន​សារធាតុ​មេ​ជីវិត​ឈ្មោល ដែល​អាច​បង្ករ​បាន​ជា​ស៊ុត​ដូចគ្នា​។​

​ទន្ទឹម​នឹង​គ្នា​នេះដែរ បុរស​ជា​ច្រើន​គិត​ថា​ការ​រួមភេទ​ចាក់ទឹក​ក្រៅ​ពាង ឬ​ការដកលឹង្គ​ចេញមុន​ទឹក​កាមចេញ​នោះ​គេថា​ក៏​មិន​អាច​មាន​កូន​ដែរ ពេលខ្លះ​ការ​ចាក់ទឹក​ក្រៅ​ពាង​របស់គេ​មិន​បាន​ប្រុងប្រយ័ត្ន​នោះ​ក៏​អាច​បណ្តាល​ក៏​ឲ្យមាន​កូន​ផង​ដែរ ។​បុរស​ភាគច្រើន និង​នារី​ដែល​ជា​សង្សារ តែងតែ​រងគ្រោះ​ដោយសារ​ការ​ចាក់ទឹក​ក​ក្រៅ​ពាង​នេះ ជា​ញយ​មកហើយ វិធី​ដែល​ល្អ បំផុត​ដើម្បី​ការពារ​កុំឲ្យ​មាន​ផ្ទៃពោះ​នេះ​គឺ​ការប្រើប្រាស់​ស្រោមអនាម័យ ឬ​ថ្នាំ​ពន្យា​កំណើត​ទើប​ជា​វិធី​ល្អ​៕​

តើ​ទឹ​ក​រំ​អិ​ល​​ចេ​ញ​​មុ​ន​​ទឹ​ក​កា​ម​​អា​ច​​ធ្វើ​​ឲ្យ​​​មាន​​កូ​ន​​ដែ​រ​ឬ​ទេ​​?​តើ​ទឹ​ក​រំ​អិ​ល​​ចេ​ញ​​មុ​ន​​ទឹ​ក​កា​ម​​អា​ច​​ធ្វើ​​ឲ្យ​​​មាន​​កូ​ន​​ដែ​រ​ឬ​ទេ​​?​

មតិយោបល់