ប្រជាពលរដ្ឋរស់នៅសងខាងភូមិកំពង់ក្របៅមានការរអូរទាំ និងខឹងសប្បារយ៉ាងខ្លាំងចំពោះលោក ឈាក ស៊ីណា ដែលមានមានលំនៅដ្ឋានក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានអាជីវកម្មដឹកដីលក់រាល់ថ្ងៃឆ្លងកាត់ក្នុងភូមិ ដោយមិនបានស្រោចទឹកធ្វើឲ្យធូរលីដីហុយទ្រលោមបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងកូនចៅរបស់គាត់ ថែមទាំងបំពុលដល់បរិស្ថាន ចំណែកលោកចៅសង្កាត់កំពង់ក្របៅ និងអាជ្ញាធរក្រុងស្ទឹងសែន បែរជានាំគ្នាមើលរំលងពីបញ្ហានេះទៅវិញ!ដោយមិនមានការយកចិត្តទុកដាក់ដល់ផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ!ពាក់ព័ន្ធទៅនិងករណីរថយន្តដឹកដីមិនស្រោចទឹកតាមផ្លូវនិងមិនអនុវត្តតាមការណែនាំរបស់សាលាក្រុងនេះ!
លោក ហុក រិន អភិបាលក្រុងស្ទឹងសែនមានប្រសាសន៏ថា!បន្ទាប់ពីទទួលបាននូវពត៌មានពីបញ្ហានេះ លោកបានបញ្ជាឲ្យលោកចៅសង្កាត់កំពង់ក្របៅទៅប្រាប់ និងណែនាំដល់ម្ចាស់អាជីវកម្មនោះហើយ!ហើយកន្លងមកសាលាក្រុងក៏ធ្លាប់បានកោះហៅម្ចាស់អាជីវកម្មទាំងនោះ មកប្រជុំណែនាំប្រាប់ថា!មុខនិងដឹកដីលក់ឆ្លងកាត់ផ្លូវ១ណាត្រូវស្រោចទឹកផ្លូវនោះជាមុនសិន!ដើម្បីកុំឲ្យហុយប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ!ទី១.ត្រូវស្រោចទឹកផ្លូវជាមុនសិនមុននិងដឹក ទី២.ដីកុំឲ្យដាក់ពេញពេកដែលអាចបណ្តាលឲ្យជ្រុះធ្លាក់តាមដងផ្លូវទី៣.នៅពេលដឹកដីចូលក្រុងត្រូវរកអ្វីគ្រប់និងទី៤.កុំឲ្យបើកលឿនពេកនៅក្នុងក្រុង!តែម្ចាស់អាជីវកម្មមិនអនុវត្តតាមសោះ! ចំណែកលោក ចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅប្រាប់ថា!រូបលោកបានទៅប្រាប់ដល់លោក ឈាក ស៊ីណា ម្ចាស់អាជីវកម្មដឹកដីលក់ថា!សូមឲ្យស្រោចទឹកផ្លូវចាប់ពី៤ទៅ៥ដងក្នុង១ថ្ងៃដើម្បីកុំឲ្យដីហុយ ព្រោះស្រោចទឹងម្តងបានតែរយៈពេលប្រហែលជាង១ម៉ោងប៉ុណ្ណោះ!បើមិនស្រោចទៀតទេ ដីស្ងួចហុយឡើងវិញហើយ!តែលោក ឈាក ស៊ីណា ម្ចាស់អាជីវកម្មដឹកដីលក់នេះមិនព្រមស្តាប់នោះទេ!ជាក់ស្តែងនៅពេលដែលអាជ្ញាធរនែនាំទៅ នៅម៉ោង៩ព្រឹកគេក្រាន់តែយករថយន្តបែនដឹកដីមក ដាក់ធុងទឹកតូចមួយពីលើស្រោចបានតិចៗតែម្តងប៉ណ្ណោះក្នុង១ថ្ងៃ!ប្រជាពលរដ្ឋនាំគ្នានិយាយរិះថា!ក្នុងនាមអាជ្ញាធរសង្កាត់ អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តអីក៏អន់អ្វីម្លេះ?បើម្ចាស់អាជីវកម្មដឹកដី១ណាក្បាលរឹងមិនព្រមអនុវត្តតាមលក្ខ័ណខ័នរបស់អាជ្ញាធរនោះ!ដកសិទ្ធកុំឲ្យធ្វើអាជីវកម្មមើល!សួរថាតើនៅមានអ្នកក្បាលរឹងទៀតទេ?
ព័ត៌មានជាតិ
មតិយោបល់