មានការភ្ញាក់មួយកើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយសារតែផ្ទះរបស់លោក ហេង មនោ មេឃុំ ផាត់សណ្តាយ ស្ថិតនៅក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ត្រូវបានបាក់មួយកំណាត់ខាងក្រោយ ដែលមានផ្ទះបាយ បន្ទប់ទឹក ទ្រុងមាន់ធ្លាក់ចូលទៅក្នុងទឹក ស្ទឹងសែនបង្ករភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយ៉ាងសស្រាក់សស្រាំជួយជញ្ជូនឥវ៉ាន់ចេញពីផ្ទះធំ ចំណែកអ្នកខ្លះទៀតនាំគ្នារុះរើផ្ទះ ទាំង២ ផ្ទះធ្វើអំពីឈើ និងផ្ទះ១ទៀតធ្វើអំពីថ្មជញ្ជាំងឈើ ប្រកក្បឿងសង់ទាមនិងដី ការពារក្រែងបាក់ច្រាំងមកដល់ទៀត!តែសំណាងនៅក្នុងហេតុការខាងលើនេះពុំបណ្តាលមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនតូច!ហើយកំពុងនាំគ្នារោះផ្ទះទាំង២ជា បន្ទាន់ទាំងយប់៕
មតិយោបល់