ព័ត៌មានជាតិ

​ហាយ​ឡែន​ឌ័​រពណ៌ទឹក​ប្រាក់​១​គ្រឿង​របស់​មន្ត្រីនគរបាល​ខេត្តកំពង់ធំ​ត្រូវបាន​ភ្លើង​ឆេះ​អស់​១​កំណាត់​មុខ​

​រថយន្ត​ហាយ​ឡែន​ឌ័​រពណ៌ទឹក​ប្រាក់​១​គ្រឿង​សេរី​២០០២ ជា​របស់​មន្ត្រីនគរបាល​ខេត្តកំពង់ធំ​ត្រូវបាន​ភ្លើង​ឆេះ​អស់​១​កំណាត់​មុខ​ទាំងស្រុង​កាលពី​ម៉ោង​១.០០​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ សង្ស័យ​មាន​គេ​លួច​ដុត ៕
​ ​ប្រភព​ពត៌មាន​ពី​លោក គឹម សុខ​មករា ភេទ​ប្រុស​អាយុ​២៩​ជា​មន្ត្រី​នគរបាល​ខេត្ត​កំពង់ធំ ដែល​មាន​ប្រពន្ធ​ឈ្មោះ យ៉ែម ធា​រី អាយុ​២៩​ដូចគ្នា រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន បាន​និយាយថា​!​នៅ​យប់កើតហេតុ​ម៉ោង​ប្រហែល​១​យប់​ឈានចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពួក​លោក​កំពុងតែ​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់ ចំណែក​រថយន្ត​របស់​ម៉ាក​ហាយ​ឡែន​ឌ័​រពុំ​ទាន់​មាន​ផ្លាក​លេខ​នោះ​ទេ ទិញ​ជិត​១​ឆ្នាំ​មកហើយ លោក​បាន​ទុក​នៅ​នឹង​សំ​យ៉ាប​ផ្ទះ​នោះ​! ស្រាប់តែ​មាន​ភ្លើង​ឆេះ​ឡើង​ឡុយ​ត្រ​លោម និង​មាន​ក្លិន​ឆ្ងៀ​មក៏​នាំ​គ្នា​ផ្អើល​ឆោឡោ​ឡើង​នាំគ្នា​ដង​ទឹក​ចាក់​ពន្លត់ តែ​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់​១​កំណាត់​មុខ​បាត់ទៅហើយ​!​បើ​តាម​ការពិនិត្យ​គឺមាន​មនុស្ស​លួច​ដុត​!​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៤​លោក​
​អនុ​សេ​នីយ៏ឯក សូរ ជា អធិការរង​ក្រុង​ស្ទឹងសែន និង លោក​អនុ​សេ​នីយ៏ឯក ឃឹម ចាន់​លី នាយ​ផ្នែក​បច្ចេកទេសរ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួម​ជាមួយ​កំលាំង​ប៉ុស្តិ​សង្កាត់​អាចារ្យ​លាក់​បាននាំគ្នា ធ្វើ​កំណត់ហេតុ​អង្កេត​!​ជា​ជំ​ហ៊ាន​តំបូង​សង្ស័យថា​ជា​រឿង​គំនំ​ទើបបាន​គេ​យក​សាំង​ទៅ​ចាក់​ដុត​!
​ ​ពាក់ព័ន្ធ​ទៅ​និង​ករណី​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រគ្មាន​ផ្លាក​លេខ​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​!​ក៏ មានមតិ​ប្រជាពលរដ្ឋ​និយាយ​រិះគន់ថា​!​ក្នុងនាម​ជា​មន្ត្រី​នគរបាល​ដែលជា​អ្នក​អនុវត្ត​ច្បាប់​១​រូប គួរ​ណាស់​តែ​ធ្វើជា​គំរូ​ដល់​មហាជន មិនគួរណា​ជិះ​រថយន្ត​សេរី​ទំនើប​គួរសម​ដែរ ក៏​ប៉ុន្តែ​បែរជា មិន​ធ្វើ​ផ្លាក​លេខ​យ៉ាង​ដូច្នេះ​សោះ​!!!!​ឬ​មួយ​ក៏​ទុក​សម្រាប់​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​ហើយ​មើលទៅ !​ងាយស្រួល​គ្មាន​អ្នកណា​ស្គាល់ បាន​ជា​មិន​ដាក់​ផ្លាក​លេខ​នោះ​។​
2014-12-01_140425
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

មតិយោបល់