ព័ត៌មានជាតិ

LHQ: ប្រកាសអាសន្ន​វីរុស្ស​អី​បូ​ឡា​រាលដាល​នៅ​តំបន់​ជាច្រើន​ជុំវិញ​ពិភពលោក​

​ប្រមុខ ដឹកនាំ​ប្រយុទ្ធ​បរឆាំង​ការឆ្លង​រាលដាល​នៃ​វីរុស្ស​អី​បូ​ឡាន​របស់ អ ស ប​កាលពី​ថ្ងៃ​ទី​១​ខែ​ធ្នូ​បាន​បញ្ចាក់​ថា វិ​រុស្សអី​បូឡា​អាច​នឹង​រាលដាល​ដល់​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​
​ ​ចំណែក​អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញ របា​រយ​ការណ៍​មួយ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ អេ​បូឡា បាន​កើនឡើង​រហូត​ដល់ ៦.៩២៨​នាក់​ហើយ នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច​។​
​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤​ថា ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង ជាង​៧​ពាន់ នាក់​។​ក្រុម​អ្នកជំនាញ​បានបញ្ជាក់​ថា អត្រា​នៃ​ការឆ្លង​ជំងឺ​មាន​កម្រិត​ខ្ពស់ ដែល​បណ្តាល​សន្ទុះ នៃ​តួលេខ​អ្នកស្លាប់​កើន ឡើង​ខ្លាំង ហើយ​វីរុស បាន​បន្ត​រីក​សាយភាយ​ខ្លាំង​។​
​គេ​បាន​ដឹងថា វីរុស ជំងឺអេបូ​ឡា បាន​បន្ត​ថយចុះ​នៅក្នុង​ប្រទេស​លី​បេរី​យ៉ា តែ​នៅក្នុង​ប្រទេស​សៀ​រ៉ា​លេ​អូន​វិញ បែរ​ជា​កើនឡើង​ខ្ពស់​ណាស់​។​
​គួរបញ្ជាក់​ថា នៅក្នុង​ប្រទេស​ចំនួន​០៣ នោះ​មាន ហ្គី​ណេ សៀ​រ៉ា​លេ​អូន និង​លី​បេរី​យ៉ា ជំងឺអេបូ​ឡា​មាន​រហូត ដល់ ១៦​ពាន់​ករណី ដោយ​នៅ​ក្នុង​មួយ​សប្តាហ៍​មាន​អ្នក​ឆ្លង ពី​២០០​ទៅ​៣០០​នាក់​៕
ebola

មតិយោបល់