ព័ត៌មានជាតិ

ក្រុម​ជនជាតិ សាន់​នី​ទទួលបាន​សម្លេង​គាំទ្រ​ភាគច្រើន​ក្នុង​ការបោះ​សភា​នៅ​បា​រ៉ែ​ន​

​តា​ម​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​សភា​បា​រ៉ែ​ន កាលពី​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​បង្ហាញឲ្យឃើញថា បេក្ខភាព​មក​ពី​និកាយ​សាន់​នី​ទទួលបាន​ការគាំទ្រ​ច្រើន ក្នុង​ការបោះឆ្នោត​សភា និង​មេដឹកនាំ​តាំ​តំបន់​និមួយៗ​។​

​លទ្ធផល​បោះឆ្នោត​នេះ​គឺជា​លើក​ទី​២​ហើយ​ជា​លើកចុងក្រោយ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុម​ជនជាតិ​សាន់​នី ទទួលបាន​សម្លេង​គាំទ្រ​រហូតដល់​ទៅ ២៧​អាសនះ​នៅក្នុង​សភា​ដែល​មាន​៤០​អាសនៈ​។ ចំណែក​ក្រុម​និកាយ ស៊ី​អី​ត ទទួលបាន​តែ​១៣​អាសនៈ​ប៉ុណ្ណោះ​។ តំណាងរាស្ត្រ​ថ្មី​និកាយ​សាន់​នី​២​រូប​គឺ​ជា​សមាជិក​របស់​ក្រុម​បង្អូន​អិស្លាម ដែល​ជា​ក្រុម​ត្រូវ​បាន​ហាម​ប្រាំ​ធ្វើ​សកម្មភាព​នៅ​ប្រទេស​ជិតខាង ដូចជា​បា​រ៉ែ​ន​និង អារ៉ាប់ប៊ីសាអូឌីត អារ៉ាប​រួម ។ ក្រុម​បង្អូន​អិស្លាម​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុម​ភេរវកម្ម ប៉ុន្តែ​ក្រុម​នេះ​បែ​ជា​សម្ព័ន្ធមិតដ៏​ជិតស្និត​បំផុត​របស់​រដ្ឋាភិបាល​ប្រទេស​ឈូង​សមុទ្រ​បា​រ៉ែ​ន​។ នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​មួយ​គឺ​គ្មាន​បេក្ខភាព​ណាមួយ​ទទួលបាន​សម្លេង​គាំទ្រ​លើ​ក​ពី​៥០​ភាគរយ ទើប​តម្រូវ​ឲ្យ​បោះឆ្នោតជុំទី​២​ដោយ​មាន​តែ​បេក្ខភាព​២​រូប​មាន​សម្លេង​គាំទ្រ​ភាគ​ច្រើន​ប៉ុណ្ណោះ​។​

​នេះ​ជា​លើក​ទី​មួយ​ដែល បា​រ៉ែ​ន​ធ្វើ​ការបោះឆ្នោត​សភា និង មន្ត្រី​ក្នុង​តំបន់ ចាប់តាំងពី​ការធ្វើ​រដ្ឋ​ប្រា​ហារ​នៅ​ឆ្នាំ​២០១១​។ ការបោះឆ្នោត​លើក​នេះ​ត្រូវបាន​គេ​វាយតម្លៃ​ថា មាន​ការប្រគួត​ប្រជេង​ស្វិតស្វាញ​បំផុតរ​វាងរបប​យោធា​ដឹកនាំ​ដោយ​និកាយ​សាន់​នី​និង​ក្រុមប្រឆាំង​មក​ពី​និកាយ ស៊ី​អី​ត​។ ការជាប់​គាំ​នយោបាយ​អូសបន្លាយ​រយៈពេល​ជាង​៤​ឆ្នាំកន្លងមក ក្រោយ​មាន​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ទាមទា​ឲ្យ​កែ​ទម្រ​ង​នយោបាយ​ចែករំលែក​អំណាច​ស្មើភាព​គ្នា​។​
​ក្រសួងការបរទេស​អា​មេរិក ដែល​ជា​សម្ព័ន្ធមិតដ៏​ជិតស្និត​បំផុត​របស់​រដ្ឋាភិបាល​បា​រ៉ែ​ន​បាន​អបអរ​សាទ័រ លទ្ធផល​បោះឆ្នោត ។​ទន្ទឹម​នឹង​នោះ​អាមេរិក​ក៏​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ​បា​រ៉ែ​ន​ខិតខំ​ថែម​ក្នុង​ការផ្សះផ្សា​ជាតិ​សាស តាមរយ​ការចចារ​ដោយ​គោរព​សិទ្ធ​គ្នា​ទៅវិញទៅមក​៕​

Sany

មតិយោបល់