កំពង់ធំ៖ ហេតុការគ្រោះថ្នាក់ចរណ៍ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិ ដោយសារមានរថយន្តមួយគ្រឿង បានបើកវ៉ាម៉ូតូ ហើយក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងម៉ូតូដែលកំពុងតែបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យជនរងគ្រោះដែលជាតៃកុងម៉ូតូស្លាប់ៗនៅនឹងកន្លែង។
តាមសាក្សីដែលបានឃើញនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានហេតុគ្រោះថ្នាក់ចរាចរណ៍ឡើង មានម៉ូតូមួយគ្រឿងម៉ាកវេវ S ពណ៌ ក្រហម អត់ស្លាកលេខ បានបើកបតមកដល់ចំនុច ភូមិថ្មី ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ក៏ត្រូវបានរថយន្តហាយឡែនឌឺ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2U-3459 បានវ៉ារថយន្តក្រុង ហើយក៏ជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូជនរងគ្រោះ បណ្តាលឲ្យតៃកុងម៉ូតូស្លាប់ភ្លាមៗ បន្ទាប់ពីបុករួចតៃកុងឡាន បានចុះពីលើរថយន្តហើយដាក់មេប្រូច។
តាមការឲ្យដឹងពីសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកស្ទោង ដែលបានចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ឹង អ៊ីម ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ កំពង់ប្រដំ ឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កើតហេតុ ម៉ោង ១២.៣០នាទី ថ្ងៃត្រង់ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៤ ចំណែកតៃកុងឡានបានគេច ខ្លួនបាត់តែម្តង ។
រីឯតៃកុងឡានហាយឡែនឌឺរ បន្ទាប់ពីកើតហេតុឃើញសភាពមិនស្រួល ក៏រត់បាត់ស្រមោល បណ្តាលឲ្យមិនស្គាល់អត្តសញ្ញាណតែសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ស្រាវជ្រាវមុខសញ្ញាដើម្បីនាំយកមកដោះស្រាយ ដោយសន្តិវិធី ចំណែក សាកសពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួច ក៏បាន ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ព័ត៌មានជាតិ
មតិយោបល់