ភ្នំពេញ៖តារាសម្តែង និងជាពិធីករ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន លោក អេង រិទ្ធី ត្រូវបានគេសំពងសារជាថ្មី ម្តងទៀត ស្របពេលដែលសម្ថកិច្ចចាប់ខ្លួនមេក្លោង ឃាតករ សម្លាប់ លោក អ៊ឹង ម៉េងជឺ ។
ប៉ុន្មានថ្ងៃមកនេះ ទាក់ទិនរឿងចាប់ឃាតករសម្លាប់ លោក អ៊ឹង ម៉េងជឺ ដែលមានមេក្លោងជាម្ចាស់ជំនួញ ប៉ាតេ ៩៩៩ និងបុរី ៩៩៩ លោក ឧកញ្ញ៉ា ថោង សារ៉ាត់ នោះ ស្រាប់តែមាន អ្នកតាមចាប់កំហុសប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន និងបានប្រើពាក្យលេបខាយ ទៅកាន់ ពិធីករស្ថានីយ៍ទូរទស្សន៍បាយ័ន លោក អេង រិទ្ធី ឲ្យបើកភ្នែកមើល ថាស្រុកខ្មែរមានយួន ឬអត់ ? យើងនៅចាំបានថា លោក អេង រិទ្ធី ធ្លាប់បាននិយាយថា ស្រុកខ្មែរ គ្មានយួននោះទេ ក្នុងអំឡុង និងក្រោយពេល ឃោសនាបោះឆ្នោតនោះ ពាក្យសម្តីនេះបានធ្វើឲ្យលោក រងការសំពងយ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ។ ជាថ្មីម្តងទៀត នៅពេលដែល ម្តាយឪពុក របស់លោក ឧកញ្ញ៉ា ថោង សារ៉ាត់ ធ្វើសន្និសីទកាសែត ដោយនិយាយប៉ៃឡាំៗ ទំនងជាវៀតណាមនោះ ស្រាប់តែ អ្នកលេងហ្វេសប៊ុក ដែលតាមចាប់កំហុស រដ្ឋាភិបាលបច្ចុប្បន្ន បានសើរើជីកកកាយឡើងវីញ ដោយភ្ជាប់មក សម្តីរបស់ លោក អេង រីទ្ធី ធ្លាប់បាននិយាយកន្លងមក ដោយចោទជាសំនួរថា យល់យ៉ាងម៉េចដែរលោក អេង រិទ្ធី ?
បើទោះបីជាបក្សធំៗទាំងពីរ នាពេលបច្ចុប្បន្នបានពួតដៃគ្នា ដោះស្រាយបញ្ហាជាតិ ក្តី តែបញ្ហា ជនអន្តោប្រវេសន៍ ជាពិសេសវៀតណាម នៅតែក្លាយជាប្រធានបទដ៏ក្តៅគគុក សម្រាប់ប្រជាជនខ្មែរ ដោយម្នាក់ៗមិនចង់ឲ្យជនជាតិវៀតណាមរស់នៅលើទឹកដីសុវណ្ណភូមិឡើយ ។ តើបញ្ហានេះ អាចដោះស្រាយទៅរួចទេ ?
បញ្ជាក់ផងដែរថា លោក ឧកញ្ញ៉ា ថោង សារ៉ាត់ កំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ខណៈដែលអង្គរក្ស ៤ នាក់ និង ឪពុកម្តាយខ្លួន ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់តុលាការដើម្បីស៊ើបសួរ កសាងសំណុំរឿងកាត់ក្តីតាមផ្លូវច្បាប់នោះ ៕
មតិយោបល់