ឧត្តរមានជ័យ៖សមត្ថកិច្ចប៉ូលិសខេត្ត ស្រុកនិងសមត្ថកិច្ចប៉ូលិសការពារព្រំដែនគោកលេខ៩០៥បានសហការគ្នារុករកចំនួន៥គោលដៅនៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែងចំនួន៤គោលដៅនិងមួយគោលដៅទៀតនៅស្រុកត្រពាំងប្រាសាទក៏ប្រទះឃើញម៉ូតូចំនួន២៧គ្រឿងនិងឃាត់ជនជនសង្ស័យប្រុស ស្រីចំនួន១៦នាក់ពាក់ព័ន្ធនិងបទល្មើសទទួលផលចោរកម្ម និងលួច ប្លន់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ដែលប្រជាពលរដ្ឋបានបាត់រយះពេលកន្លងមកនៅក្នុងស្រុកអន្លង់វែងនិងស្រុកនានានៅក្នុងខេត្តឧត្តរមានជ័យ។ហេតុការកម្លាំងសមត្ថកិច្ចចុះចាប់បង្ក្រាបទីតាំងខាងលើកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៤និងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤នៅចំណុចភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្ត យើងបានបើកការតស៊ូដោយប្រើប្រាស់វិធានការជំនាញធ្វើការស៊ើបអង្កេត ដោយ.ពួកមានល្បិចកលច្រើន ទើបយើងប្រើពេលស្រាវជ្រាវជាង១ខែទើបកំណត់មុខសញ្ញា និងឈានដល់ការបង្ក្រាបទទួលបានលទ្ធផលដូចបានឃើញនៅពេលនេះស្រាប់។ហើយក៏ដោយបានការអនុញ្ញាតិពី លោកសោ សុភ័ក្រ ព្រះរាជអាជ្ញារង ផងដែរ។ជនសង្ស័យនិងវត្ថុតាងខាងលើ យើងធ្វើការបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់