ព័ត៌មានជាតិ

Jack Ma ៖ កើត​មក​មិនមែន​ដើម្បី​ធ្វើការ​នោះទេ តែ​កើត​មក​ដើម្បី​រីករាយ​ជា​មួយជីវិត​

«​ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា កើត​មក​មិនមែន​ដើម្បី​ធ្វើការ​នោះទេ ប៉ុន្តែ​កើតមក​ដើម្បី​រីករាយ​ជាមួយ​នឹង​ជីវិត​»​។ នេះ​ជា​សំដី​របស់​លោក Jack Ma មហាសេដ្ឋី​លំដាប់​ទី​៣៥​របស់​ពិភពលោក​។​
​បន្ទាប់ពី​ដាក់​លក់​ប័ណ្ណ​ភាគហ៊ុន​(IPO) នៅ​អាមេរិក​ទទួលបាន​ប្រាក់ ២៥​ពាន់​លាន​ដុល្លារ​អាមេរិក​មក លោក Ma ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Alibaba ត្រូវបាន​មហាជន​ចាប់អារម្មណ៍​ពី​ជីវិត​ផ្ទាល់ខ្លួន និង​ការតស៊ូ​បង្កើត Alibaba​។​
​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កិច្ចសម្ភាសន៍​ថា «​ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា កើត​មក​មិនមែន​ដើម្បី​ធ្វើការ​នោះទេ ប៉ុន្តែ​កើតមក​ដើម្បី​រីករាយ​ជាមួយ​នឹង​ជីវិត​។ បើសិន​ជា​អ្នក​គិតថា កើត​មក​ដើម្បី​ធ្វើការ​ពេញ​មួយ​ជីវិត​នោះ អ្នក​នឹង​មិន​ទទួលបាន​សេចក្ដី​រីករាយ​ឡើយ ជាពិសេស​អ្នកនឹង​ទទួលបាន​វិប្បដិសារី​»​។​
​លោក Ma បាន​បញ្ជាក់ទៀតថា «​បើសិន​ជា​អ្នក​គិតថា គោលដៅ​ចម្បង​របស់​អ្នក​គឺជា​ប្រាក់​នោះ អ្នក​ត្រូវ​តែ​ផ្លាស់ប្ដូរ​ផ្នត់គំនិត ព្រោះ​ថា​នោះ​មិនមែន​ជា​សុភមង្គល​ទេ​»​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Jack Ma ត្រូវបាន​ទស្សនាវដ្ដី Forbes វាយតម្លៃថា មាន​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​ចំនួន ២៣​ពាន់​លាន​ដុល្លារ​អាមេរិក​៕​
Alibaba Group Holdings Ltd. and Founder Jack Ma As Company Files for U.S. Initial Public Offering of E-Commerce Giant

មតិយោបល់