ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រា​ក់​ ផា​ក​ន​ ​ជោ​គ​ជ័​យ​​លើ​មុ​ខ​​​រ​បរ​​​​​កា​ត់​ស​ក់​​

​ភ្នំ​ពេ​ញ​​​៖ប្រា​ក់​ ​ផា​កន​ ​តា​រា​ស​ម្តែង​ដែ​ល​កំ​ពុងតែច្បាម​ប្រជាប្រិយភាព ​​​យ៉ាង​គំហុក​​ក្នុងរយៈពេល​ចុងក្រោយនេះ ក៏កំពុងតែកាក់កប​​ជាមួយនឹង​មុខរបរ​ របស់ខ្លួន ផងដែរ ។​
តារាសម្តែង​ខ្ពស់​ស្រឡះ រាងសង្ហារ ប្រាក់ ផាកន ក្រៅពីអាជីព​ជា​តារាសម្តែង ក៏កំពុងតែ​​ជោគជ័យ​លើមុខរបរ​ហាង កាត់សក់ ដោយមាន​​ភ្ញៀវចេញចូល កាត់សក់​​​នៅហាង​របស់តារាសម្តែងរូបនេះមិនដាច់សូរ ដោយមានពេលខ្លះ​សឹងតែ​មិនបានទទួលទាន​អាហារពេលល្ងាច​ ។​

ប្រភព​ព័ត៌មានពីអ្នកជិតស្និទ្ធ តារាសម្តែងរូបនេះបានប្រាប់ឲ្យដឹងថា “ហាង​របស់លោក ប្រាក់ ផាកន នៅ​ផ្លូវលេខ ២៦១ ​ខាង​ក្រោយ​​ពេទ្យ​លោកសង្ឈ ដោយមាន​អតិថិជន ចេញចូលកាត់សក់នៅទីនេះ យ៉ាងច្រើន ជាពិសេស​​មិត្តយុវវ័យតែម្ត​ង​។ប្រភពខាងលើ បានបន្តទៀតថា ឈ្មោះហាង​របស់លោក ផាកន ឈ្មោះ សូនីស្តាយ ​ដោយមាន​ជាងកាត់សក់​យុវវ័យ ​មាន​បទពិសោធន៍ច្រើនឆ្នាំ ដោយបំពេញ​​ម៉ូត​សក់តាមតម្រូវការ​របស់​អតិថិជនដែលចង់បាន” ។​

បញ្ជាក់ផងដែរថា ប្រា​ក់​ ផា​ក​ន ​គឺជា​តារាសម្តែង​​មួយដួង ដែលត្រូវប៉ាន់បំផុត ជាមួយនឹងឈុត​បងធំ និងដណ្តើមសង្សារគេ ក្នុង​ឈុត​សម្តែង​បទចម្រៀង​នៅផលិតកម្ម សាន់ដេ ៕​
Phakon

មតិយោបល់