តាកែវៈ នៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ មានករណីហិង្សារដោយចេតនាមួយកើតឡើងនៅក្នុងកម្មវិធីពិធីអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
បង្កឡើងដោយក្មេងទំនើង១ក្រុម មានគ្នា១៦នាក់(ស្រី៤នាក់) ទី១ឈ្មោះ ឈួន ទីគា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២ឈ្មោះ តាយ ឡាយយូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំក្បាលស្ពាន ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទី៣ឈ្មោះ វ៉ាន់ ពុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាត់រំដួល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ទី៤ឈ្មោះ ឈន ហុង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្លាក្រហឹម ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ទី៥ឈ្មោះ គុណ ហូវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលក ឃុំលក ស្រុកកំពង់ត្រាច ខេត្តកំពត ទី៦ឈ្មោះ ញ៉ន ដួងចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងថ្លាន់ ឃុំប្រភ្នំ ស្រុកអង្គជ័យ ខេត្តកំពត ទី៧ឈ្មោះ សល់ ស៊ុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិងណ្តូងជ្រុង ឃុំកំពង់ក្រសាំងស្រុកបូរីជលសារ ខេត្តតាកែវ ទី៨ឈ្មោះ ទី បញ្ញារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតារុង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ទី៩ឈ្មោះ រឿន ទិកា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ស៊ឹង ឃុំកំពង់ស៊ឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ទី១០ឈ្មោះ លី ប៊ុនលេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី១១ឈ្មោះ ម៉ន សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្លែងដីដុះ ឃុំព្រែកតាតែន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី១២ឈ្មោះ ញ៉ន កាណាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ទី១៣ឈ្មោះ រៀន ស្រីលួង ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិវិហារសួរ ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី១៤ឈ្មោះ រឿន ឡាយអេង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិប៉ៃលិន ឃុំប៉ៃលិន ស្រុកប៉ៃលិន ខេត្តប៉ៃលិន ទី១៥ឈ្មោះ អ៊ុន សុខរីម ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិពីងពង់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ និងទី១៦ឈ្មោះ ផុនស្រីណាត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពវាយទៅលើ១ក្រុមទៀតមានគ្នា៤នាក់ ទី១ឈ្មោះ គឿន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (រងរបួសបែកថ្ងាសខាងស្តាំប្រវែង៤សង់ទីម៉ែត្រ) ទី២ឈ្មោះ សាំ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសបែកថ្ងាសខាងស្តាំ និងត្រចៀកស្តាំប្រវែង៧សង់ទីម៉ែត្រ) ទី៣ឈ្មោះ ហាក់ លី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសម្រាមដៃចង្អុលខាងស្តាំ) និងទី៤ឈ្មោះ មាស វាសនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្នាមមុខលើចិញ្ចើមខាងឆ្វេង និងស្នាមលើមុខខាងឆ្វេង២កន្លែងជម្រៅ៣សង់ទីម៉ែត្រ)។
មូលហេតុដែលឈានដល់បង្កហិង្សា គឺបណ្តាលមកពីទំនាស់ពាក្យសម្ដីគ្នា។
ក្រោយពេលទទួលព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាអូរបានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់