ខេត្តប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោក ឌឹន គឹម ប្រធានមន្ទីរ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្ត មានការសាទរយ៉ាងក្រៃលេង ពិសេសការធ្វើផ្លួវ និងជួសជុលផ្លួវ ទាំងក្រុង និងជនបទ ធ្វើឲ្យពួកគាត់មានការធ្វើដំណើរទៅមកស្រួល ពិសេសការដឹកកសិផលផ្សេងៗ។ ជាក់ស្តែងផ្លួវលំមួយខ្សែដែលកំពុងធ្វើបណ្តើរៗ មានប្រវែង៥៥០ម៉ែត្រ ដោយឆ្លងកាត់២ភូមិ មានភូមិចំការកាហេ្វ និងភូមិទូលល្វា ក្នុងសង្កាត់ទូលល្វា ដែលជាសំណូមពររបស់ប្រជាពលរដ្ឋនេះតែម្តង ។
បើតាមប្រជាពលរដ្ឋដែលទទួលបានផ្លួវលំនេះ ឲ្យដឹងថា៖ ផ្លួវមួយខ្សែនេះជាផ្លួវចាស់តាំងពីយូរយារមកហើយ វាមានការលំបាក់ខ្លាំងក្នុងការធ្វើដំណើរ និងដឹកកសិផលដែលទទូលបានពីចំការ ។ ដូច្នោះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងវេទិការសាធារណៈថ្នាក់ជាតិ ពួកគាត់បានលើកជាសំណូមពរ ឲ្យគណៈអធិបតី និងថ្នាក់ដឹកនាំខេត្ត មេត្តាជួយធ្វើផ្លួវនេះ ឲ្យពួកគាត់ផង ព្រោះវាមានសារសំខាន់ណាស់សំរាប់ការធ្វើដំណើររបស់ពួកគាត់ ហើយផ្លួវនេះដែរ ជាផ្លួវតភ្ជាប់មកផ្លួវជាតិលេខ៥៧ ផងដែរ ។ នៅថ្ងៃនេះពួកគាត់មានការពេញចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរខេត្ត ពិសេសមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានធ្វើផ្លួវលំនេះតាមសំណូមពររបស់ពួកគាត់ ធ្វើឲ្យពួកគាត់ ស្រួលក្នុងធ្វើដំណើរទៅមក ពិសេសការដឹកកសិផលផ្សេងៗ ហើយពួកគាត់បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំខេត្តប៉ៃលិន ពិសេសឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្ត និងលោកឌិន គឹម ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលបានយកចិត្តទុកដាក់រាល់ការលំបាក់របស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ។
លោក សំ ភួង ចៅសង្កាត់ទូលល្វា បានឲ្យដឹងថា៖ ផ្លួវនេះមានប្រវែង៥៥០ម៉ែត្រ ដែលមានប្រជាពលរដ្ឋចំនួន២ភូមិឆ្លងកាត់ គឺភូមិចំការកាហេ្វ និងភូមិទូលល្វា ក្នុងសង្កាត់ទូលល្វា។ ហើយផ្លួវមួយខ្សែនេះជាផ្លួវចាស់ វាសំខាន់ណាស់សំរាប់ការធ្វើដំណើរ និងដឹកកសិផល ណាមួយជាផ្លួវតភ្ជាប់ជាមួយផ្លួវជាតិលេខ៥៧ទៀតផង ។
លោក ឌឹន គឹម ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានមានប្រសាសន៏ថា៖ ផ្លួវនេះមានប្រវែង៥៥០ម៉ែត្រ ដែលមានទទឹង១២ម៉ែត្រ ដោយចាក់ក្រួសល្បាយថ្មភ្នំ ដែលមានប្រជាពលរដ្ឋចំនួន២ភូមិឆ្លងកាត់ គឺភូមិចំការកាហេ្វ និងភូមិទូលល្វា ក្នុងសង្កាត់ទូលល្វា។ ហើយផ្លួវមួយខ្សែនេះជាផ្លួវចាស់ វាសំខាន់ណាស់សំរាប់ការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ ហើយជាផ្លួវតាភ្ជាប់ផ្លួវជាតិលេខ៥៧ផងដែរ ។ ការធ្វើផ្លួវនេះគឺតាមសំណើររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិការសាធារណថ្នាក់ជាតិ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ ហើយផ្លួវនេះជាកញ្ចាប់ថវិការបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចំនួន១៨០លានរៀល រួចរាល់នៅដំណាច់ឆ្នាំ២០១៤នេះតែម្តង ៕
មតិយោបល់